លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវបញ្ជាកម្លាំងឲ្យកម្ទេចទ្រព្យសម្បត្តិប្រជាពលរដ្ឋទាំង៨គ្រួសារឡើងខ្ទិចខ្ទី ទើបសម្ដេចចេញលិខិតអន្ដរាគមន៍កុំឲ្យវាយកម្ទេច តែឥឡូវខ្ទេចខ្ទីអស់ទៅហើយ

ភ្នំពេញ ៖ ចាប់តាំងពីថ្ងែទី២៧ ខែធ្នូរ ឆ្នាំ២០១៩ ប្រជាជនរងគ្រោះ៨គ្រួសារ បានស្រែកអំពាវនាវស្នើសុំអោយសម្តេចជួយ ប៉ុន្តែលោក ជា ពិសី អាងខ្លួនជាចៅហ្វាយខណ្ឌបានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានមកបំផ្លាញឡើងខ្ទិចខ្ទីអស់ ទើបសម្តេចលិខិតមក កុំអោយមកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជន បើខ្ទិចអស់ហើយ  តើមានភាពយុត្តិធម៌ទេ សម្រាប់ប្រជាពលរដ្ឋ។

ទង្វើរបស់លោក ជា ពិសី ចៅហ្វាយខណ្ឌឬស្សីកែវ ត្រូវបានមហាជនរិះគន់កប់ៗមាត់ថា ការពារតែបុគ្គលម្ខាងទៀត ហើយប្រើកម្លាំងបក្ខពួកមកកម្ទេចផ្ទះ និងទ្រព្យសម្បត្ដិប្រជាពលរដ្ឋទាំងកំរោលតែម្ដង។ មិនត្រឹមតែលោកបានមកកាងកន្លែងដីទំនាស់ និងបានដាក់កម្លាំងគូកន មកឲ្យក្រុមឈ្មួញសាងសង់លើដី និងដាក់របងព័ទ្ធជុំវិញតែប៉ុណ្ណោះទេ ថែមទាំងបានប្រល្បិចដ៏ខ្មៅងងិតមកចាប់ជនរងគ្រោះម្នាក់ យកទៅសាលាខណ្ឌឬស្សីកែវ ដើម្បីបំបាក់ស្មារតីប្រជាជនរបស់សម្ដេចទៀត។

សូមបញ្ជាក់ថា ៖ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ គូកនលោក ជា ពិសី ចៅហ្វាយខណ្ឌឬស្សីកែវដ៏សែនមានឥទ្ធិពល និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជិះរថយន្ដសុទ្ធតែ៥៧០នោះ បានមកកម្ទេចផ្ទះបងប្អូនប្រជាពលរដ្ឋ ទ្រព្យសម្បត្ដិ ចានឆ្នាំង និងអ្វីៗគ្រប់បែបយ៉ាងត្រូវបានខ្ទិចខ្ទីទាំងអស់តែម្ដងគ្មានសល់សូម្បីតែបន្ដិច។ ទង្វើដ៏សែនព្រៃផ្សៃនេះហើយ ដែលដែលសម្ដេចប្រមុខដឹកនាំ និងប្រជាពលរដ្ឋមិនអាចទទួលយកបាន ទើបចំណារសម្ដេចបានចេញលិខិតឲ្យផ្អាកជាបណ្ដោះអាសន្ន និងឲ្យទីតាំងទំនាស់នៅសភាពដើម។

ប៉ុន្ដែស្ថានភាពនៃទីតាំងទំនាស់មិនបានដូចដើមនោះទេ ថែមទាំងក្រុមឈ្មួញក្រោមការការពារពីសំណាក់លោក ជា ពិសី បានសង់សំណង់ និងព័ទ្ធរបងយ៉ាងលឿនបំផុតត្រឹមតែរយៈពេល២ម៉ោងប៉ុណ្ណោះ។ លោក ជា ពិសី មិនបានគោរពតាម (ស.ជ.ណ) ដែលចេញពីក្រសួងមហាផ្ទៃនោះទេ ថែមទាំងជម្រុញឲ្យការសាងសង់ និងព័ទ្ធរបងឆាប់ចេញជាស្ថាពរ។

ប្រជាពលរដ្ឋសំណូមពរដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សូមមេត្ដាចាត់វិធានការណ៍តាមអភិក្រមទី៥ ចំពោះលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ដែលកំពុងបំពានផ្លូវច្បាប់ផង៕

Author: LIVE-DAILY

Leave a Reply

Your email address will not be published. Required fields are marked *