ប្រញាប់ឡើង! ឱកាសដើម្បីក្លាយជាម្ចាស់អាជីវកម្មឆ្នាំ២០២០

តើអ្នកចង់ក្លាយជាម្ចាស់អាជីវកម្មដែរឬទេ? តើអ្នកចង់ឱ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិតដែរឬទេ? ចូលរួមជាមួយកម្មវិធីYoung Entrepreneurs Start Up Cambodia (YESC) រដូវកាលទី១  ដែលរៀបចំឡើងដោយក្រុមហ៊ុនEntrepreneurs KH និងក្រុមហ៊ុនRF3 World Cambodia  លោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់២០,០០០,០០០លានរៀលដើម្បីបង្កើតអាជីវកម្មក្នុងក្ដីស្រមៃរបស់លោកអ្នក។

មិនត្រឹមតែប៉ុណ្ណោះអ្នកឈ្នះនៅក្នុងកម្មវិធីនេះនឹងទទួលបានការប្រឹក្សានិងការផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួននៅក្នុងគេហទំព័រEntrepreneurs KH ដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ។  បេក្ខជនដែលចូលរួមប្រកួតទាំងអស់នឹងទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីវាគ្មិនមកពីខាងផ្នែកអចលនទ្រព្យបច្ចេកវិទ្យាគ្រឿងសម្អាងខាងផ្នែកសេវាកម្មនិងអ្នកប្រឹក្សាយោបល់ដែលជោគជ័យក្នុងអាជីវកម្មនៅប្រទេសកម្ពុជារួមទាំងវាគ្មិនកិត្តិយសជាច្រើនរូបទៀត។អ្នកចូលរួមប្រកួតនឹងទទួលបានការយល់ដឹងអំពីអត្ថប្រយោជន៍ផ្សេងៗទៀតរួមមាន៖

. ផ្នត់គំនិតជាម្ចាស់អាជីវកម្ម

. គោលដៅនិងក្តីស្រមៃច្បាស់លាស់

. ការគ្រប់គ្រងអង្គភាពអាជីវកម្មដែលមានប្រសិទ្ធភាព

. ជំនាញទំនាក់ទំនង

. ការនិយាយជាសាធារណៈ

. ជំនាញក្នុងការលក់

. ៩ជំហានឆ្ពោះទៅរកភាពជោគជ័យ

. ជម្រះមន្ទិលហេតុផលក្នុងអាជីវកម្ម

. ជំនាញគ្រប់គ្រង់Digital & online Marketing

១០. ជំនាញក្នុងការរៀបចំផែនការ

១១. សកលភាវូបនីយកម្មសម័យ.

១២. ការធ្វើគម្រោងផែនការអាជីវកម្មនិងមេរៀនជាច្រើនទៀតដែលនឹងដាក់បញ្ចូលរួចយកមកអនុវត្តផ្ទាល់នៅកំឡុងពេលសិក្សានិងការប្រកួតប្រជែងទៀតផង។

បេក្ខជនដែលអាចចូលរួមប្រកួតប្រជែងត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

. ត្រូវមានអាយុចាប់ពី២០ឆ្នាំដល់៣០ឆ្នាំ

. មានក្តីស្រមៃនិងឆន្ទៈចង់ក្លាយជាម្ចាស់អាជីវកម្មពិតប្រាកដ

. កំពុងសិក្សានៅសាកលវិទ្យាល័យចាប់ពីឆ្នាំទី៣ឡើងទៅ(អ្នកចេះអានស្តាប់និយាយភាសាអង់គ្លេសនឹងទទួលបានអាទិភាព)

. មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមការបណ្តុះបណ្តាលនិងប្រកួតប្រជែងរៀងរាល់ថ្ងៃសៅរ៍អាទិត្យ(រយៈពេល២ខែ) ក្នុងកំឡុងខែកុម្ភៈដល់ខែមិនាឆ្នាំ២០២០

. ត្រូវបំពេញពាក្យសុំចូលរួមប្រកួតនិងឆ្លងកាត់ការសម្ភាសន៍ដោយអ្នករៀបចំកម្មវិធីចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី៣០ខែមករាឆ្នាំ២០២០អ្នកជាប់នឹងប្រកាសលទ្ធផលនៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២០

. អ្នកមានឈ្មោះជាប់នៅក្នុងកម្មវិធីប្រកួតត្រូវមកជួបជុំគ្នានៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០នៅផ្សារទំនើបCity Mall ជាន់ទី៣

នៅចាំអីទៀត!!! ចូលរួមប្រកួតក្នុងកម្មវិធីនេះលោកអ្នកនឹងទទួលបានទាំងចំណេះនិងអាចឈ្នះរង្វាន់២០លានរៀលដើម្បីចាប់ផ្តើមអាជីវកម្មក្នុងក្តីស្រមៃរបស់ខ្លួនដោយគ្រាន់តែចំណាយថវិកា៩៩ដុល្លារសម្រាប់ការចុះឈ្មោះតែប៉ុណ្ណោះ។

ចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅតាមរយៈតំណរភ្ជាប់នេះ(https://www.facebook.com/yescchallengingprogram/) ឬស្វែងរកមើលនៅក្នុងវេបសាយhttp://entrepreneurskh.com ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖០៦៨៦៨៨៩៣៩/ ០៧៧៩៩៩៣០៩ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២០៕

Author: LIVE-DAILY

Leave a Reply

Your email address will not be published. Required fields are marked *