ឯកឧត្តម​អ្នក​ឧកញ៉ា​ សៀង ណាំ និង​​លោកអភិបាលស្រុកជីក្រែង​ ត្រូ​វបាន​ប្រជាពលរដ្ឋ​កោតសរសើរ​ចំពោះការដឹកនាំ​យកចិត្ត​ទុកដាក់ចំពោះប្រជាពលរដ្ឋ​

សៀមរាប ៖ ពិតជាក្ដីរំភើប និងសោមនស្សខ្លាំងមែនទែន ដែលតំណាងរាស្ដ្រខេត្តសៀមរាម ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ត្រូវបានប្រជាពលរដ្ឋនាំគ្នាកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងដោះស្រាយរឿងរ៉ាវផ្សេងៗរបស់ប្រជាពលរដ្ឋប្រកបដោយភាពយុត្តិធម៌ ក្នុងនោះលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ក៏ជាថ្នាក់ដឹកនាំមួយគួរឲ្យគោរពស្រឡាញ់ផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងខេត្តសៀមរាបដូចជា ៖ សាលារៀន ផ្លូវថ្នល់ វត្តអារាម និងមន្ទីរពេទ្យ ឲ្យតែមានកន្លែងណាខ្វះចន្លោះ គឺឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តែងតែផ្គត់ផ្គង់ដោយមិនឲ្យមានកន្លែងណា ដែលនាំឲ្យប្រជាពលរដ្ឋលំបាកនោះទេ។ បញ្ហាទំនាស់ដីធ្លី ឬមានជនណា ដែលប៉ុនប៉ងយកដីរបស់ប្រជាពលរដ្ឋ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ នឹងមិនឲ្យបុគ្គលនោះរួចខ្លួននោះទេ ត្រូវតែប្រឈមមុខជាមួយផ្លូវច្បាប់ បើសិនបុគ្គលនោះជាមន្ដ្រីរាជការសាធារណៈបុគ្គលនោះ ត្រូវតែអនុវត្តតាមអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាលដោយមិនអាចជៀសរួចនោះទេ។

ចំពោះលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ដែលជាថ្នាក់ដឹកនាំមួយរូបមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយសារតែលោកបានបម្រើតួនាទីជូនប្រជាពលរដ្ឋបានល្អ ជាពិសេសលោកបានដោះស្រាយបញ្ហានានាប្រកបដោយតម្លាភាព និងសុក្រិតបំផុត។ ថ្វីបើបញ្ហាខ្លះមានមន្ដ្រីធំ ដែលបានអន្ដរាគមន៍ក្នុងរឿងក្ដីផ្សេងៗ ជាពិសេសក្នុងបញ្ហាដីធ្លីដែលធ្វើប្រជាពលរដ្ឋរងទុក្ខ ក៏លោកអភិបាលស្រុករូបនេះមិនមានការក្លាចញញើតនឹងមន្ដ្រីទាំងនោះទេ ដោយមិនបណ្ដែតបណ្ដោយឲ្យធ្វើអ្វីតាមអំពើរចិត្តសោះឡើយ គឺលោក​តែង​តែអនុវត្ត​តាមច្បាប់រដ្ឋបាលជានិច្ច​។

តួយ៉ាងដូចករណីដីធ្លីក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ដែលមានបុគ្គលមានលុយ បានឃុបឃិតគ្នាជាមួយលោកមេឃុំ និងស្មៀន គោលបំណងអន្ដរាគមន៍យកដីពលរដ្ឋទាំង ដែលឈ្មួញចាញ់ក្ដីនៅតុលាការទៀត ក៏លោកអភិបាលស្រុកបានអន្ដរាមន៍រឿងនេះ ដោយមិនឲ្យមន្ដ្រីថ្នាក់ក្រោមរបស់លោកធ្វើអ្វីតាមអំពើរចិត្ត។ ទោះបីជាឈ្មួញ​ដីមានការ​ចាញ់ក្តី​នៅតុលាការ​យ៉ាងណាក្តី​ក៏លោកមេឃុំ ទូច ទ្រី និង​ស្មៀន​ឃុំគោកធ្លក​លើ យិម សិច នៅតែ​បន្ត​កាង​ឲ្យក្រុមឈ្មួញ​យកដីប្រជាពលរដ្ឋ និង​ប្រើ​គ្រប់​មធ្យោបាយគ្រប់បែបយ៉ាង ដើម្បី​បាន​ផលប្រយោជន៍ពីការ​កាង​យកដីពីប្រជាពលរដ្ឋ​មក​ឲ្យក្រុមឈ្មួញ​។

សរុបសេចក្តីមក​ឯកឧត្ត​មអ្នក​ឧកញ៉ា សៀង ណាំ និង​លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង​ ត្រូវ​បាន​ប្រជាពលរដ្ឋ​មានការកោតសរសើរ​យ៉ាង​ខ្លាំង ដែលជាថ្នាក់ដឹកនាំ​ប្រកប​ដោយ​ព្រហ្មវិហារធម៌​ និង​មានគុណ​ធម៌​សម្រាប់​ប្រជាពលរដ្ឋ​៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *