លោក​ សាយ សំអាល់​ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​សម្រេចចេញលិខិត​ពិន័យ​​លោក វុន ធឿន ប្រធាន​ការិយាល័យ​ដែន​ជម្រ​ក​សត្វព្រៃ​គូលែន-ព្រហ្មទេព​ ក្រោម​រូបភាព​ផ្លាស់បង្ខំ​ឲ្យ​មក​បម្រើការ​នៅទីស្ដីការក្រសួង​បរិស្ថាន​

ខេត្តព្រះវិហារ ៖ យោង​តាម​លិខិត​របស់ក្រសួង​បរិស្ថាន​លេខ​ ៣០៧ ប្រក​.ប.ស្ថ ចុះថ្ងៃទី​២៥​ ខែតុលា ឆ្នាំ២០១៩ ប្រកាស​ស្ដីពី​ការ​ដាក់ពិន័យ​មន្ត្រី​រាជការស៊ីវិល​ ដោយ​បាន​សម្រេ​ចដាក់ពិន័យ​លោក វុន ធឿន អត្ថលេខ ១៧១០៥០០០៤៤ ប្រធានការិយាល័យ​ដែន​ជម្រក​សត្វព្រៃ​គូលែន​-ព្រហ្មទេព នៃមន្ទីរបរិស្ថាន​ខេត្ត​ព្រះវិហារ​ឲ្យមក​បម្រើការនៅទីស្ដីការ​ក្រសួង​បរិស្ថានវិញ​។

មូលហេតុនៃការ​ដក​តួនាទី​លោក វុន​ ធឿន​ ចេញពីប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃគូលែន​-ព្រហ្មទេព​ ខេត្តព្រះវិហារនេះ គេមិន​ទាន់​បាន​ដឹងនោះទេ ប៉ុន្តែ​យើង​អាច​សន្និដ្ឋានថា ការ​ដកតំណែង​នេះដោយ​យោងតា​ម​ការពិភាក្សារ​នៃក្រុម​ប្រឹក្សាវិន័យ​ក្រសួង​បរិស្ថាន​ កាលពីថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ​។

ទាក់ទិន​ករណីដកលោក វុន ធឿន ប្រធានការិយាល័យ​ដែនជម្រក​សត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ​នេះ លោក អៀ សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហាបានថ្លែង​ប្រាប់ថា លោកមិន​ទាន់បាន​ដឹងពីកំហុសរបស់លោក វុន ធឿន ធ្វើខុសនោះឡើយ ដោយលោកបានលើកឡើងថា មួយ​រយៈពេល​កន្លងមកលោករវល់ជាប់រៀនសូត្រហើយ​ក៏​លោកបានប្រគល់ភារកិច្ចអោយអនុប្រធានស្តីទីរបស់លោកធ្វើកាជំនួសលោក។

តាម​ប្រភពពីប្រជាពលរដ្ឋ​នៅតំបន់នោះ​ បានសម្តែង​នូវ​សេចក្តី​សប្បាយរីករាយ​ជាខ្លាំង​ ចំពោះចំណាត់កាទៅលើប្រធានការិយាល័រូបនេះ ដែលពួកគាត់បានលើកឡើងថា ដល់ពេលនេះហើយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកត្រូវយកអភិក្រមទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ចាត់ការ​លើមន្ត្រីខិលខូច​បំផ្លាញជាតិ​ និង​ប្រជាពលរដ្ឋ​៕


Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *