មន្ត្រីកាំកុង​ត្រូលខេត្តពោធិ៍សាត់ បាន​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ក្នុង​ផ្សារមេទឹក​ ស្រុក​បាកាន ដើម្បីសុវត្ថិភាព​ម្ហូបអាហារ​

ពោធិ៍សាត់ ៖ ដើម្បី​សុវត្ថិភាព​ និង​សុខភាព​ប្រជាពលរដ្ឋ​ នៅព្រឹកថ្ងៃទី​០៩ ខែតុលា​ ឆ្នាំ២០១៩នេះ មន្ត្រីកាំកុង​ត្រូលខេត្តពោធិ៍សាត់ បាន​សហការជាមួយ​មន្ត្រីមន្ទីរពាណិជ្ជកម្ម និង​អាជ្ញាធរមូលដ្ឋាន បានធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ ដែល​បាន​ដាក់លក់ក្នុង​ផ្សារ​មេទឹក ភូមិ​មេទឹក ឃុំមេទឹក​ ស្រុក​បាកាន ខេត្តពោធិ៍សាត់។

បើតាម​មន្ត្រីកាំកុង​ត្រូល ខេត្តពោធិ៍សាត់ បានថ្លែង​ប្រាប់ថា ក្រោយពីមន្ត្រីជំនាញ​បានធ្វើការ​រកទំនិញ​ខូចគុណភាព​ និង​ហួសកាលបរិច្ឆេទ ដែលស្ថិតនៅក្នុង​ផ្សារមេទឹក បានធ្វើការដកហូត​ទំនិញ​ដែលគ្មានគុណភាព​ចំនួន​០៦មុខ មាន​ចំនួន​១៩៩,៣គីឡូក្រាម។ បន្ទាប់ពីបាន​ធ្វើការដកហូតនូវទំនិញខូចគុណភាពខាងលើនេះ មន្ត្រីជំនាញ​បាន​យកទំនិញ​ទាំងនោះ យកដុតបំផ្លាញចោលទាំងអស់។​

ក្នុង​​ការចុះត្រួតពិនិត្យទំនិញខាងលើនេះ មន្ត្រីកាំកុង​ត្រូល​ បានធ្វើការណែនាំ​ឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *