ក្រុមហ៊ុន​ BEmpire សម្ភោធផលិត​ផលថ្មី (PANSY) ដែលមានគុណភាព​សម្រាប់បុរសនារីគ្រប់វ័យ​

ភ្នំពេញ ៖ ឆ្លងកាត់បទពិសោធន៍ជាង១០ឆ្នាំ ក្នុងការដឹកនាំក្រុមហ៊ុនបរទេសប្រភេទឧស្សាហកម្មបណ្ដាញទីផ្សារ និងប្រកបដោយភាពជោគជ័យ រហូតឈានមកបើកក្រុមហ៊ុនផ្ទាល់ខ្លួន។

លោក ចន ប្រុស បានយល់ច្បាស់ពីធម្មជាតិ និងមូលដ្ឋានគ្រឹះសំខាន់នាំឲ្យមុខជំនួញ នេះជោគជ័យ នោះគឺប្រព័ន្ធដឹកនាំក្រុមហ៊ុនដ៏រឹងមាំ, សក្ដានុពលនៃផលិតផល, ប្រព័ន្ធប្រត្តិបត្តការមុខជំនួញដ៏ទំនើប, ប្រព័ន្ធបែងចែកភាគ លាភប្រកបដោយតម្លាភាព និងប្រព័ន្ធការងារសាមញ្ញងាយយល់ និងអាចធ្វើបាន ដូច្នេះទើបក្រុមហ៊ុនប៊ីហ្សនេសអេមផាយ បានបដិវត្តន៍ ទស្សនៈថ្មីនៃការបង្កើតប្រព័ន្ធមុខជំនួញថ្មីមិនធ្លាប់មាន ដោយបញ្ចូលប្រព័ន្ធជំនួញបណ្ដាញទីផ្សារ, ប្រព័ន្ធជំនួញលើអ៊ីនធើណិត និងអនឡាញសបបញ្ចូលគ្នាតែមួយយ៉ាងជោគជ័យ ហើយក្រុមហ៊ុនបានទទួលយកការសហការណ៍ជាដៃគូរនាំចូល និងចែកចាយផ្ដាច់មុខ ផលិតផលម្សៅផាត់ផេនស៊ី (PANSY) ដែលមានតារាអន្តរជាតិ ផេនខេក (PANCAKE) ជាម្ចាស់ផលិតផល។

ជាមួយប្រព័ន្ធដឹកនាំដ៏រឹងមាំ, ប្រព័ន្ធប្រត្តិបត្តការមុខជំនួញដ៏ទំនើប និងប្រព័ន្ធការងារដ៏មានប្រសិទ្ធភាពនៃក្រុមហ៊ុនប៊ីហ្សនេសអេមផាយ បាននាំឲ្យផលិតផល ម្សៅផាត់ផេនស៊ី (PANSY) ផ្ទុះការគាំទ្រ និងពេញ និយមពីសំណាក់អ្នកប្រើប្រាស់ និងដៃគូរចែកចាយជាច្រើន ក្នុងរយៈពេលដ៏ខ្លីទាំងក្នុង និងក្រៅប្រទេស។ ដើម្បីអបអរសាទរភាពជោគជ័យ, ក្រុមហ៊ុនប៊ីហ្សនេសអេមផាយ បានរៀបចំកម្មវិធី សម្ពោធផលិតផលម្សៅផាត់ផេនស៊ី (PANSY) ដែល ប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។

ដោយឡែកក្រុមហ៊ុនប៊ីហ្សនេសអេមផាយ បានទទួលយកការសហការណ៍ជាដៃគូរនាំចូល និងចែកចាយផ្ដាច់មុខផលិតផល ម្សៅផាត់ផេនស៊ី (PANSY) ដោយសារម្សៅផាត់ផេនស៊ី (PANSY) ជាផលិតផលល្អឯក ស្តង់ដាអន្តរជាតិ មកពីប្រទេសអ៊ីតាលី ប្រកប ដោយគុណភាពខ្ពស់ ជាតម្រូវការទីផ្សារប្រចាំថ្ងៃ តម្លៃសមរម្យ ងាយប្រើ ល្អប្រើ មិនកក មិនប្រតាក ធន់នឹងញើស សាច់ម្សៅប្រភេទកាម្ញីម៉ត់ ល្អ ការពារស្បែកមុខឡើងខ្លាញ់ ផាត់ច្រើនមិនរោលមុខ ជាពិេសសគឺផាត់មុខស្អាតបែបធម្មជាតិ មើលមិនដឹងថាផាត់ម្សៅ។

បច្ចុប្បន្ននេះ, ក្រោមការដឹកនាំនៃលោក ចន ប្រុស ជាស្ថាបនិកក្រុមហ៊ុនប៊ីហ្សនេសអេមផាយ បានធ្វើឲ្យផលិតផលម្សៅផាត់ ផេនស៊ី (PANSY) ក្លាយជាម្សៅផាត់ពេញនិយម, ល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាច្រើន ទាំងតារាជាតិ អន្តរ ជាតិ, តារាភាពយន្ត, តារាចម្រៀង, នៅតាមសាឡន, សម្អាងការ, អ្នកជំនួញ, បុគ្គលិករដ្ឋឯកជន, ស្ត្រីមេផ្ទះ, បុរសស្ត្រី និងសូម្បីតែសិស្ស សាលា។

លោក ចន ប្រុស បានលើកឡើងទៀតថា យើងជ្រើសរើសម្សៅផាត់PANSY, ពួកយើងជឿជាក់លើ “សម្រស់ឯកនៃមនុស្សគ្រប់គ្នា” ពីព្រោះពួកយើងជឿថា មនុស្សគ្រប់គ្នាគឺមានភាពឯក។ ម្សៅផាត់PANSYគឺជាម្សៅផាត់ល្អឯក ប្លែកថ្មីបង្កើតឡើងក្នុងទស្សនៈ “ផាត់ម្សៅស្អាតមើលអត់ដឹងថាផាត់ម្សៅ សម្រស់ឯកបែបធម្មជាតិ” សាកសម្យនឹងមនុស្សគ្រប់រូប។

ជាមួយនឹងទស្សនៈវិស័យដ៏ភ្លឺថ្លា និងក្ដីសុបិនក្នុងការផ្លាស់ប្រែផ្នត់គំនិតចាស់ ដែលសិក្សាត្រឹមបម្រើការងារឲ្យគេមកសិក្សាដើម្បី ដឹកនាំមុខជំនួញ, លោក ចន ប្រុស បានលើកនូវបេសកកម្មសំខាន់ទាំង៤ លើការកសាងធនធានមនុស្សលើមូលដ្ឋាន សុខភាព មិត្តភាព សមត្ថភាព និងលទ្ធភាព និងបន្តទៀតថា ម្សៅផាត់ផេនសុីនេះគ្រាន់តែផលិតផលមួយក្នុងចំណោមផលិតផលល្អជាច្រើននៃក្រុមហ៊ុន ប៊ីហ្សនេសអេមផាយ ដែលយើងនឹងបន្តដាក់បញ្ចូលផលិតផលប្រភេទសុខភាពទូទៅ, ថាមពល, សម្រស់, សម្រកទម្ងន់ និងផលិតផលជា ច្រើនប្រភេទទៀតទៅក្នុងប្រព័ន្ធប្រត្តិបត្តការមុខជំនួញទំនើបថ្មី ESS ហៅពេញថា Empire Software System ដើម្បីដាក់លក់ និងចែក ចាយទូទាំងសាកលលោក ដូច្នេះ ដៃគូរចែកចាយទាំងអស់គ្នាអាចមានឱកាសបង្កើតប្រាក់ចំណូលកាន់តែច្រើន។

មូលហេតុដែលក្រុមហ៊ុន ប៊ីហ្សនេសអេមផាយ នៅតែបន្តមានការរីកចម្រើនយ៉ាងលឿនដោយប្រើរយៈពេលដ៏ខ្លី ពីព្រោះតែ លោក ចន ប្រុស យល់ពី បរិយាកាសមុខ ជំនួញ (Business Environment), អត្តចរិក (Human Behavior) និងវប្បធម៌ (Culture) នៃជាតិសាស្ត្រ ដែលជាកត្តា នាំឲ្យបង្កើត ឱកាសមុខជំនួញត្រឹមត្រូវចំកាលៈទេសៈល្អ ស្របនឹងផលិតផលមានគុណភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃ ដែលក្រុមហ៊ុននឹងបន្តដាក់បញ្ចូលជាច្រើនទៀត, គម្រោងប្រាក់ចំណេញខ្ពស់, ប្រព័ន្ធបណ្ដុះបណ្ដាលការងារច្បាស់លាស់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ គ្រប់អ្នកចូលរួមអាចរកចំណូលបាន និងឈានទៅដល់ការកសាងប្រព័ន្ធសុវត្ថភាពនៃសេរីភាពផ្នែកហិរញ្ញវត្ថុ ដោយ​មានឱកាសក្លាយជា ម្ចាស់ផលិតផលផ្ទាល់ខ្លួនបញ្ចូលក្នុងប្រព័ន្ធប្រត្តិបត្តការជំនួញនៃក្រុមហ៊ុនប៊ីហស្សនេសអេម​ផាយ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *