ម្ចាស់ផលិត​កម្មមហាហង្ស​ លោក អ៊ិន សុភិន បង្ហាញទឹកចិត្ត​ស្រឡាញ់ចៅស្រីបណ្តូលចិត្ត ប្រៀបដូចជា “គ្រាប់ពេជ្រ”

ភ្នំពេញ ៖ លោក អ៊ិន សុភិន នៅក្នុងឱកាសថ្ងៃខួបកំណើតចៅស្រីបណ្តូលចិត្ត គម្រប់ខួប៣ឆ្នាំ បានបង្ហើបពាក្យមួយឃ្លា ដែលចាក់ដោតខ្លាំង គឺលោកបានរៀបរាប់ទាំងរំភើបថា ចៅស្រីរបស់លោក គឺជា  “គ្រាប់ពេជ្រ” ប្រចាំគ្រួសាររបស់លោកផ្ទាល់តែម្តង។​

លោក អ៊ិន សុភិន ដែលត្រូវជាជីតា របស់ Katerina បានប្រាប់អ្នកសារព័ត៌មាន ក្នុងថ្ងៃខួបកំណើតចៅស្រីថា  សម្រាប់ខួបឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗទេ គឺលោកបានកាដូសម្រាប់កម្មវិធី ចៅស្រីគឺទឹកប្រាក់ចំនួន២ម៉ឺនដុល្លារអាមេរិកហើយបង្កើតមូលនិធិជួយដល់កុមារកំព្រា ពិសេសកុមារដែលឪពុកម្តាយបោះបង់ចោល។

លោកថា មកដល់ពេលនេះ  ចៅស្រីមានអាយុ៣ឆ្នាំ ព្រម​ទាំង​បានចូលរៀននៅសាលាផងដែរ  ដោយចៅលោកចេះ និយាយភាសាអង់គ្លេសបានខ្លះៗ  ពេលនេះចៅលោកកាន់តែឆ្លាត  ស្រលាញ់លោកដែលជាជីតាខ្លាំងណាស់  ជាពិសេស​លោកនឹងគ្រួសារក៏ស្រលាញ់ចៅខ្លាំងដែរ គឺចាត់ទុកជាគ្រាប់ពេជ្រប្រចាំផ្ទះតែម្តង។

ដូច្នេះចង់ដឹងថាកម្មវិធីខួបកំណើត  របស់ចៅស្រីម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន  មានតារារូបណាចូលរួម ហើយមានទិដ្ឋភាពយ៉ាងណា សុំទស្សនារូបភាពខាងក្រោម៖

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *