មន្ត្រីសាខាកាំត្រូល​ខេត្ត​កំពង់ឆ្នាំង ចុះត្រួតពិនិត្យទំនិញ​ក្នុង​ផ្សារ​ដើម្បីស្វែង​រក​ផលិត​ផល​ដែលគ្មាន​គុណភាព និង​គីមី

កំពង់ឆ្នាំង ៖ ដើម្បីពង្រឹងកិច្ចការការពារសុខុមាលភាពប្រជាពលរដ្ឋ នៅថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បាននាំយករថយន្ត ពិសោធន៍ចល័ត ចុះធ្វើការត្រួតពិនិត្យផលិតផលចំណីអាហារនៅក្នុងផ្សារលើ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារបានយកគំរូ ផលិតផលចំនួន ៤៦មុខ មកពិនិត្យនោះ មានដូចជា ៖ ស្ពៃបូកគោ ស្ពៃក្រញ៉ាញ់ ត្រសក់ ប៉េងប៉ោះ ការ៉ុត មឹគ បង្គា ស្កត្នោត ប្រហុក ផ្អក ត្រីងៀត ប្រហិតខ្ញី ។ល។

លោកបានបន្តថា «កិច្ចការងារចុះអង្កេត និងត្រួតពិនិត្យនៅក្នុងទីផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំនេះ ជាលទ្ធផលរបស់រថយន្តមន្ទីរពិសោធន៍ចល័ត គឺរកមិនឃើញសារធាតុគីមីហាមឃាត់ឡើយ»។

មន្រ្តីកាំកុងត្រូល បានពន្យល់ណែនាំដល់អាជីវករឲ្យធ្វើការដាក់តាំងលក់ផលិតផលបានត្រឹមត្រូវ រក្សាបាននូវអនាម័យ ចៀសវាងការលាយដាក់ សារធាតុគីមី ហាមឃាត់ក្នុងចំណីអាហារ ការទិញទំនិញយកមកដាក់តាំងលក់ បន្តត្រូវស្គាល់ប្រភពអោយច្បាស់ ទាំងឈ្មោះ អាស័យដ្ឋានចែកចាយ ផលិត វិក័យបត្រ និងលេខទូរស័ព្ទទំនាក់ទំនង ព្រមទាំងបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីករនូវរបៀបពិនិត្យមើល ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ(កាលបរិច្ឆេទ)ផុតកំណត់៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *