បែកធ្លាយរូបភាព ! ឧកញ៉ា ទៀ វិចិត្រ ដើររកសត្វជន្លេនសមុទ្រ និងយកមកជ្រលក់ជាមួយទឹកត្រីកោះកុង ហូបយ៉ាងឆ្ងាញ់ពិសារ…(មានរូបភាព)

ពិតជាមានការភ្ញាក់ផ្អើលមែនទែន ចំពោះវីដេអូលោកឧកញ៉ា ទៀ វិចិត្រ កំពុងដើររកសត្វជន្លេននៅតំបន់ព្រៃកោងកាង និងយកមកជ្រលក់ទឹកត្រីកោះកុង ដើម្បីបរិភោគ មើលទៅទំនងឆ្ងាញ់ពិសារខ្លាំងណាស់ ហើយជាសត្វប៉ូវកម្លាំងថែមទៀតផង។

មនុស្សភាគច្រើនមានការខ្ពើមរអើមជាមួយសត្វជន្លេនខ្លាំងណាស់ កុំថាឡើយសូម្បីបរិភោគ គ្រាន់តែប៉ះក៏ចង់ក្អួតផងដែរ។ បើក្រឡេកមើលលោកឧកញ៉ា ទៀ វិចិត្រ ឯណោះវិញមិនមានការខ្ពើមរអើមទេ ការបរិភោគសត្វជន្លេនទាំងឆៅជ្រលក់ជាមួយទឹកត្រីកោះកុង ពិតជាមានរសជាតិឈ្ងុយឆ្ងាញ់នឹងជំនួយដល់សុខភាពខ្លាំងណាស់។  លោកឧកញ៉ាបញ្ជាក់ថា ៖ កុំមានការខ្ពើមអី វាមានរសជាតិឆ្ងាញ់ជាងអយស្ទើរទៀត។

ការដើររកសត្វជន្លេននៅតាមតំបន់សមុទ្រពិតជាមានការលំបាកខ្លាំងណាស់ ត្រូវជិះទូកទៅដល់ព្រៃកោងកាង និងរកតាមឈើពុកៗទើបរកឃើញ។ នៅតាមបណ្តាខេត្តនៃប្រទេសកម្ពុជា គេអាចរកជន្លេនបាននៅតាមដីស្រែចំការ តាមព្រៃ ហើយត្រូវជីកយកទើបតាមបាន ប៉ុន្តែគេមិនដែលឃើញមានការបរិភោគសត្វជន្លេនឆៅ ដូចលោកឧកញ៉ា ទៀ វិចិត្រ នោះទេ ព្រោះតែពួកគាត់មិនទាន់យល់ដឹងពីអត្ថប្រយោជន៍នៃការបរិភោគសត្វនេះ។

វីដេអូដើររកជន្លេនសមុទ្រ(ភៀង) របស់ឧកញ៉ា ទៀ វិចិត្រ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដែលបង្ហាញពីសកម្មភាពដើរនៅក្នុងព្រៃកោងកាងដើម្បីស្វែងរក ជន្លេនសមុទ្រ(ភៀង) ដើម្បីធ្វើជាមុខម្ហូបពិសេស ដែលជាម្ហូបសម្រាប់ប៉ូវកម្លាំង  និងជំនួយដល់សុខភាព៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *