សូមប្រុង​ប្រយ័ត្ន​ ! គ្រាន់តែហូប​មីកញ្ចប់​ “មីខ្លាឃ្មុំក្រហម” បណ្តាល​ឲ្យ​ប្រកាច់ស្លាប់ភ្លាមៗដោយ​មិន​ដឹងមូលហេតុ​

ករណីនេះ​កម្រ​នឹងជួប​​ប្រទះខ្លាំង​ណាស់ ខណៈដែល​លោកគ្រូ​បង្រៀន​ម្នាក់​​បាន​ទិញ​មីកញ្ចប់​ប្រភេទ​ “មីខ្លាឃ្មុំ​ក្រហម​” យកទៅ​ឆុង​បរិភោគ​ភ្លាម បាន​បណ្តាល​ឲ្យប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុតែម្តង ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ដល់​សមត្ថកិច្ច​ជំនាញ​មកធ្វើកោសល្យ​វិច្ឆ័យ​មើល​។

បើតាម​គណនីហ្វេសប៊ុក «Phal Tavan» បានបង្ហោះ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ថា៖ «មិនគួរឲ្យជឿសោះទើបតែជួបគ្នាម្សិលមិញឥឡូវលោកគ្រូ បានឃ្លាតឆ្ងាយសែនឆ្ងាយលែងបានជួបគ្នាទៀតហើយ សូមឱ្យលោកគ្រូទៅបានសុខបើមានជាតិក្រោយចាំជួបគ្នាទៀត»។

ក្រោយមកគាត់បានស៊ែរបន្តទៀតថា៖ «បងប្អូនចូលប្រុងប្រយ័ត្នជាមួយនឹងរបស់ក្លែងក្លាយមានច្រើនណាស់ ដែលគុបពីដូចដូចគ្នាលោកគ្រូគាត់មានបញ្ហាដោយសារហូបមីដោយសារ យើងមិនដឹងថាមីទាំងអស់នេះនាំយកមកពីរខាងណាទេ»៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *