ក្រោយ​មាន​រឿង​អាស្រូវ​ដីធ្លី​១ពាន់ហិកតា​ លោក​ សេង​ សុវណ្ណារ៉ា ត្រូវ​បាន​ព្រះមហាក្សត្របញ្ចប់​មុខតំណែង​ភ្លាមៗ​

ភ្នំពេញ ៖ នៅថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០១៩នេះ លោក សេង​​ សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​​យុត្តិធម៌ ត្រូវ​បាន​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ​​ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង​ពីអនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌តែម្តង​។

សូមជម្រាបថា កាលពីពេលកន្លងមក​លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋលេខាធិការ​​ក្រសួង​យុត្តធម៌ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ដក​ចេញពី​ក្រុម​ការងារថ្នាក់ជាតិ​ចុះជួយ​ខេត្ត​មណ្ឌលគិរី បន្ទាប់មក​បាន​ដាក់​លោក មាស ប្រុស ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្តមណ្ឌលគិរី​។

ជាការកត់សម្គាល់ការសម្រេចដកលោក សេង សុវណ្ណារ៉ា ពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរី បានកើតមានឡើងបន្ទាប់ពីផ្ទុះរឿងរ៉ាវពាក់ព័ន្ធការរំលោភយកដីរដ្ឋប្រមាណ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *