ក្រោយ​រដូវ​ទឹកជំនន់បានបញ្ចប់​ គម្រោង​ធ្វើ​ផ្លូវ​ចាក់បេតុង​ជាអំណោយ​សប្បុរសជន​តា​មរយៈឯកឧត្តម ភុន​ សារពេជ្រ​ នឹង​ចាប់​ផ្តើម​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខែសីហានេះ​

កំពត ៖ គម្រោង​ធ្វើ​ផ្លូវចាក់បេតុង​មួយខ្សែរ​ ដែលជាអំណោយ​សប្បុរសជន​តាម​រយៈឯកឧត្តម ភុន សារពេជ្រ ប្រធាន​យុវជន​គណបក្សប្រជាជនខេត្តកំពត​ ស្ថិតនៅ​ក្នុង​​ភូមិ​តាដិប​ សង្កាត់​អណ្តូង​ខ្មែរ​ ក្រុង​កំពត​ ខេត្តកំពត នឹង​ចាប់ផ្តើម​ធ្វើ​នៅក្នុង​ខែសីហា ឆ្នាំ២០១៩នេះ ដោយ​មិន​ឲ្យប្រជាពលរដ្ឋ​ខកបំណងឡើយ​​ ព្រោះ​រដូវ​ទឹក​ជំនាន់​បានកន្លងផុត​ទៅ​ហើយ​។

បើតាមឯកឧត្តម ហ៊ុន សុខា អនុប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពត បាន​ឲ្យដឹងថា គម្រោង​ផ្លូវ​មួយខ្សែរ​នេះ​ត្រូវ​តែ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ នេះជាអំណោយ​សប្បុរសជន​។ កន្លងមក​​មានព័ត៌មាន​ផ្សព្វផ្សាយ​​ពី​ ​ឯកឧត្តម ភុន សារពេជ្រ ថា បាន​យក​លុយ២ម៉ឺនដុល្លារ ដោយ​មិនធ្វើផ្លូវជូន​ប្រជាពលរដ្ឋ​ ប៉ុន្តែ​សារទាំង​នេះគ្រាន់តែជាពាក្យញុះញុង​តែប៉ុណ្ណោះ ព្រោះថារដូវទឹកកំពុង​ឡើង​ឲ្យធ្វើ​ផ្លូវ​​យ៉ាង​ម្តេច។

ឯកឧត្តម​បាន​បន្តថា បុគ្គល​មួយ​ចំនួន​គួរឈប់រិះគន់​មនុស្ស​ល្អ ថ្នាក់ដឹកនាំ​ល្អដូចឯកឧត្តម ភុន សារពេជ្រ ជាបន្តទៀត លោកជាថ្នាក់ដឹកនាំ​មួយ​ដែលបានគិត​គូរ​យកចិត្ត​ទុកដាក់សម្រាប់ប្រជាពលរដ្ឋ​ណាស់ ឯកឧត្តមមិនយកកិត្តិយស​មក​ចោល​ត្រឹមលុយ២ម៉ឺនដុល្លារតែប៉ុណ្ណោះ។ គម្រោង​ផ្លូ​វនេះ​ត្រូវចាប់ផ្តើម​​ហើយ​នៅក្នុង​ខែនេះ​ ប្រសិនបើ​អាកាស​ធាតុ​អំណោយផលល្អ មិនមាន​ទឹក​ឡើង​ជាបន្តទៀត​។

សូមជម្រាបថា ៖ ​​គម្រោង​ផ្លូវ​នេះ​ឯកឧត្តម ភុន សារពេជ្រ បាន​ត្រៀម​ថវិការ​ជាង​៥ម៉ឺនដុល្លារ​ទៀត មិនមែន២ម៉ឺនដុល្លារនោះទេ ដើម្បី​ជៀស​វាង​ការធ្វើ​ផ្លូវមួយ​ខ្សែរនេះមានការ​ខ្វះខាត​​ ហើយ​បន្តធ្វើ​ឲ្យ​រួចរាល់តាម​ស្តង់ដារត្រឹម​ត្រូវ​របស់វិស្វករជំនាញ គឺធ្វើ​ផ្លូវ​ឲ្យ​មាន​ការរឹង​មាំល្អ​៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *