កងរាជ​អាវុធហត្ថ​បញ្ជូន​ខ្លួន​ ឧកញ៉ា គង់ ក្រឹង​ និង​កូន​ប្រសារទៅកាន់តុលាការ​ ដែលពាក់ព័ន្ធជាមួយ​បទល្មើសព្រៃឈើ​

ក្រចេះ ៖ កាលពីវេលាម៉ោង​២និង​០០នាទី ថ្ងៃទី​១៧ ខែសីហា​ ឆ្នាំ២០១៩នេះ លោក​ឧកញ៉ា គង់ ក្រឹង​ និង​កូន​ប្រសារ ត្រូវ​បាន​កម្លាំង​កងរាជអាវុធ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ ដើម្បី​ចាត់​ការបន្តតាមនីតិវិធី​ ដែលពាក់ព័ន្ធជាមួយ​ការប្រព្រឹត្ត​ព្រៃឈើ​។

គួរ​បញ្ជាក់ថា លោកឧកញ៉ា គង់ ក្រឹង និង​កូន​ប្រសារ​ឈ្មោះ​ ម៉ាត់ ណាស៊ាត ត្រូវ​បាន​គណៈកម្មការជាតិ​ដើម្បី​​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ ធ្វើការឃាត់ខ្លួន​ កាលពីថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៩នេះ នៅ​បញ្ជាការ​ដ្ឋាន​កងរាជរាជអាវុធ​ហត្ថ​ខេត្តក្រចេះ។

ការឃាត់ខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសារ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ។ នេះបើតាម ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

លោកអះអាងថា យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៉ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *