កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ចៅអធិការវត្ត​ថ្មី ក្រោយ​សម្លាប់អ្នករត់ម៉ូតូ​​ឌុបម្នាក់  ព្រោះខឹង​ជំពាក់​៤៥០០$ និង​ដឹងខ្លួន​មានស្រី​ស្នេហ៍

ឧត្តមានជ័យ ៖ បន្ទាប់ពីមានករណីសម្លាប់បុរសម្នាក់​យ៉ាងព្រៃផ្សៃ​រួច​បោះចោលក្នុងព្រៃរួចមក កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​បានឃាត់ខ្លួន​ជនដៃដល់​២នាក់  ម្នាក់ជាព្រះចៅអធិការ​វត្ត​ថ្មី​ និង​ម្នាក់​​ទៀត​ជា​ប្អូន​របស់​លោកសង្ឃនេះ​។

ប្រតិបត្តិការនៃការ​ឃាត់ខ្លួន​ជនដៃដល់​​ បានធ្វើឡើង​កាលពីថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០១៩នេះ។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យ ជាព្រះសង្ឃព្រះនាម ឆាយ ឡុង ព្រះជន្ម២៧វស្សា បានសារភាពថា លោកពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះ ដាត់ ហាត់ ជាអ្នករត់ម៉ូតូឌុបស្លាប់ពិតប្រាកដមែន វាយដោញញួត្រង់កញ្ចឹងក និងបាននាំសមត្ថកិច្ចទៅចង្អុលបង្ហាញសាកសពនៅក្នុងព្រៃ។

នៅចំពោះមុខ​សមត្ថកិច្ច​ ជនសង្ស័យ​បានឆ្លើយថា មូលហេតុ​ដែល​នាំឲ្យ​មានការ​ឈាន​ដល់ការ​សម្លាប់ជនរងគ្រោះ​ ដោយសារ​តែ​ជនរងគ្រោះ​បាន​ខ្ចីប្រាក់​លោក​ចំនួន​៤៥០០ដុល្លារ​ និង​ម្យ៉ាងទៀត​ ជនរងគ្រោះ​បានដឹងរឿង​ព្រះអង្គ​មាន​ស្រីស្នេហ៍​ ទើប​ព្រះអង្គ​សម្រេចចិត្ត​សម្លាប់​បំបិទមាត់តែម្តង​។

សមត្ថកិច្ច​បាន​​បន្តថា ក្រោយរកឃើញសាកសព និងផ្អែកតាមចម្លើយសារភាព កម្លាំងនគរបាលជំនាញបានសុំមន្ទីរធម្មការនិមន្តព្រះសង្ឃធ្វើពិធីផ្សឹក តាមបែបពុទ្ធសាសនារួចធ្វើការឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *