បុរសចិត្តខ្លាំង​ គ្រាន់តែ​ទាស់ពាក្យ​សម្តីជាមួយ​ប្រពន្ធ​របស់ខ្លួន​ភ្លាម ទាញកាំភ្លើង​ច្នៃមក​បាញ់ខ្លួន​ឯង​ធ្លាយពោះ​

ខេត្តប៉ៃលិន ៖ បុរសម្នាក់បាន​ព្យាយាមធ្វើឃាតខ្លួន​ឯងភ្លាមៗ បន្ទាប់ពីមានការទាស់ពាក្យ​សម្តីគ្នាជាមួយ​ប្រពន្ធខ្លួន ដោយ​បាន​យកកាំភ្លើង​​ច្នៃមក​បាញ់​ទម្លាយពោះខ្លួន​ឯង​រហូតធ្លាយ​ដល់ខាងក្រោយ​ ដែលហេតុការណ៍នេះ​បានកើតឡើង​ស្ថិតនៅ​ភូមិ​ខ្លុង សង្កាត់អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងទី​១៤ ខែសីហា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីធ្វើអត្តឃាតដោយយកកាំភ្លើងបាញ់ខ្លួនឯង (ប្រភេទកាំភ្លើងឆ្នុក) បណ្តាលអោយចំក្បាលពោះត្រង់ចំណុចរន្ធផ្ចិត ធ្លាយទៅផ្នែកខាងក្រោយខ្នង មូលហេតុមានការឈ្លោះប្រកែកគ្នាក្នុងគ្រួសារ។ ជនរងគ្រោះមានឈ្មោះ ចក់ តឿ ហៅ ផាត ភេទប្រុស សញ្ជាតិខ្មែរ អាយុ៣៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅ បច្ចុប្បន្នភូមិ/សង្កាត់ខាងលើ។

តាមការសាកសួរពីនាក់នៅផ្ទះជិតខាងជនរងគ្រោះ ចក់ តឿ ជាមនុស្សស្លូត មិនដែល​មានរឿងជាមួយអ្នកជិតខាងទេ គាត់ជាមនុស្សចូលចិត្តផឹកស្រា ទាំងប្ដីប្រពន្ធ រាល់ពេលផឹកម្ដងៗតែងតែទំនាស់ប្ដីប្រពន្ធជារឿយៗ។ យោងតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចករណីខាងលើនេះ គឺជាការធ្វើអត្តឃាតដោយជនរងគ្រោះមានការឈ្លោះទាស់ទែងជាមួយក្រុមគ្រួសារ

ករណីខាងលើនេះកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ កោសល្យវិច្ច័យ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ សហការណ៍ជាមួយកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះទៅពិនិត្យមើលកន្លែងកើតហេតុ ចំណែកជនរងគ្រោះ គឺត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *