គួរឲ្យរន្ធត់ណាស់ ! យុវតី​ម្នាក់​កំពុង​តែ​អង្គុយ​មើលទូរទស្សន៍​ ស្រាប់តែ​បងប្រុសជីដូន​មួយ​យកកាំបិតអារករហូតស្លាប់

ខេត្តបាត់ដំបង ៖ ពិតជាករណី​ស្លាប់គួរ​ឲ្យ​រន្ធត់ខ្លាំងមែនទែន​ យុវតី​អាយុ​ទើប​តែ​១៦ឆ្នាំ ត្រូវ​បាន​ឃាតករ​ឆ្គួត​ជ្រូក​បាន​ចាប់អា.ករ​រហូត​ដល់ស្លាប់​បាត់​បង់ជីវិត​ ខណៈកំពុងតែអង្គុយ​មើលទូរទស្សន៍​នៅក្នុងផ្ទះ​ ដែលហេតុការណ៍​នេះ​បានកើតឡើង​​កាលពីថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុច​ភូមិ​មោង​ ឃុំមោង ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង​។

លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានប្រាប់អោយដឹងថា ហេតុការណ៍គួរអោយរន្ធត់​ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

លោកបន្តថា ករណីខាងលើនេះដែរបង្ករឡើងដោយជនសង្ស័យ ឈ្មោះ ជុំ​ ជោគ​ជ័យ ​(ហៅជ័យ) ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយបានយកកាំបិតកាចែតធ្វើសកម្មភាពអារ​កសម្លាប់ជនរងគ្រោះ ឈ្មោះ អ៊ុន​ កញ្ចនា (ហៅ ប៉ប) ភេទស្រី អាយុ១៦ឆ្នាំ ត្រូវជាបងប្អូនជីដូន​មួយ) ​បណ្តាលអោយស្លាប់នៅនឹងកន្លែង ខណ:ដែលជនរងគ្រោះព្រមទាំង​ក្រុមគ្រួសារកំពុងអង្គុយមើលទូរទស្សន៍ក្នុងលំ​នៅ​ដ្ឋាន។

លោកបញ្ជាក់បន្តថា ពេលធ្វើសកម្មភាពនេះជនសង័្សយមិនបានរត់គេចខ្លួនទៅណាទេ​ ហើយ​ក៏ត្រូវបានឃាត់ខ្លួន​ភ្លាមៗបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការស្រាវជ្រាវទើប​ដឹងថា សង័្សយខាងលើ (មានសតិមិនប្រក្រតី) កំពុងព្យាបាលជម្ងឺសសៃប្រាសាទដោយឱសថប្រចាំថ្ងៃ។

លោកបញ្ជាក់បន្ថែមថា ក្នុងពេលកើ​ហេតុជនសង័្សយរូបនេះ បានយកកាំ​បិត​កាចែតមកចាប់សក់ក្បាលជនងគ្រោះពីក្រោយអារកបណ្តាលឲ្យដាច់សសៃឈាមធំស្លាប់ភ្លាមៗ មិនអាចជួយ​សង្រ្គោះបានឡើយក្នុងពេលដែលជនរងគ្រោះនិងមនុស្សផ្សេងទៀតក្នុងគ្រួសាកំពុងអង្គុយមើលទូរទស្សន៍ក្នុងលំនៅ​ដ្ឋាន។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា បេីទោះបី​ពេលនេះជនសង័្សយឈ្មោះ​ ជុំ​ ជោគ​ជ័យ ​(ហៅ​ជ័យ)​ អាចថាមានសតិមិនប្រក្រតីក៏ដោយចុះ​ តែនគរបាលបានរៀបចំសំណុំរឿងបញ្ជូនទៅសា​លា​ដំបូងខេត្តបាត់ដំបងនៅថ្ងៃព្រឹកថ្ងៃទី១៦ ខែ​ សីហា​ ឆ្នាំ​២០១៩នេះហើយ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *