កម្លាំង​សមត្ថកិច្ច​ចម្រុះ​បន្ត​នីតិវិធី​ចុះឆែក​ឆេរ​ផ្ទះ​របស់​លោក​ឧកញ៉ា គង់ ក្រឹង​ ជាបន្តទៀត ពាក់ព័ន្ធជាមួយ​បទល្មើសព្រៃឈើ

ខេត្តក្រចេះ ៖ នៅព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បន្ត​នីតិ​វិធី​នាំ​ខ្លួន​លោកឧកញ៉ា គង់ ក្រឹង​ ដែលជាពាក់ព័ន្ធ​ជាមួយ​ការ​ប្រព្រឹត្ត​បទល្មើសព្រៃឈើ​ ដោយ​ធ្វើការ​ចុះឆែក​ឆេ​រផ្ទះ​ជាបន្តទៀត ដែល​ប្រតិបត្តិការនេះ​បានធ្វើឡើង​ស្ថិតនៅ​ក្នុង​ស្រុក​​ស្នួល​ ខេត្ត​ក្រចេះ​។

គិត​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃខែ​ដដែល​នេះ ចំណាត់ការ​របស់​កម្លាំង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ លើ​ឧកញ៉ា គង់ ក្រឹ​ង យ៉ាងណា​នោះ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ។ លោកឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសារ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តក្រចេះ កោះហៅ​ទៅ​សាកសួរ​ពេញ​១​ថ្ងៃ (​ថ្ងៃ​ទី​១៥ ខែសីហា​នេះ​) ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ។

លោក​ឧកញ៉ា គង់ គ្រឹ​ង និង​កូនប្រសារ ម៉ាត់ ណា​ស៊ា​ត ដែល​ជា​ម្ចាស់​រោង​សិប្បកម្ម ម៉ាត់ ណា​ស៊ា​ត មាន​ទីលំនៅ​ភូមិ​ដី​ច្រាប​ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវ​បាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៩ បាន​ចេញ​លិខិត​កោះហៅ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តក្រចេះ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៩ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ១៥​នាក់ ទៅ​កាន់​តុលាការ ក្នុង​នោះ មាន​ទាំង​ឧកញ៉ា​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ ស៊ឹង សំ​អុល ផង។

ចំពោះ​មនុស្ស​ចំនួន២១​នាក់​ផ្សេង​ទៀត ដែល​មាន​ទាំង​មន្ត្រី​នៅ​មន្ទីរ​ពាក់ព័ន្ធ​ផង កំពុង​តាម​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ នៅ​ភូមិភាគ​ឦសាន ពិសេស​ក្នុង​ខេត្ត​មណ្ឌល​គី​រី និង​ខេត្តក្រចេះ ជាដើម ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *