សូម​ប្រជាពលរដ្ឋ​មេត្តា​ប្រុង​ប្រយ័ត្ន​ ទឹក​ជំនន់ទឹកភ្លៀង​កំពុង​កើនឡើង​រហូត​ដល់កម្ពស់​១៣ម៉ែត្រ​ នៅ​ដងស្ទឹង​សង្កែ​

បាត់​ដំបង ៖ គិត​ត្រឹម​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០១៩នេះ ទឹក​ជំនន់​ទឹកភ្លៀង​កំពុង​មានការ​ហក់​ឡើងគួរ​ឲ្យកត់សម្គាល់​រហូត​ដល់កម្ពុស់​១៣ម៉ែត្រ​ គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ​ក្នុងក្រុងបាត់ដំបងបាន និងកំពុងនាំគ្នាជញ្ជូនសម្ភារះ និងជម្លៀសកូនចៅដើម្បីរកទីទួលមានសុវត្ថិភាពផងដែរ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា ដោយអំណាចទឹកភ្លៀងដែលធ្លាក់បន្ថែមមាននបរិមាណច្រើន នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សំឡូត បណ្តាលអោយទឹកនៅចំណុចសំណង់ពហុបំណងសេកសកកម្ពស់ទឹកឡើងខ្លាំង ដូច្នេះទើបមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងយើងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកអោយធ្លាក់ចុះមកក្រោមច្រើន។

ហើយកម្លាំងទឹកទាំងនេះនៅតែបន្តហក់ឡើងរហូតដល់រសៀលថ្ងៃដដែលនេះទឹកនឹងអាចថមថយស្រកចុះទៅវិញ៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *