បុរ​ស​ចិត្ត​ខ្លាំង​ ឪពុក​ប្រដៅកុំ​ឲ្យ​ផឹក​ស្រា​​ស្រែក​ឡូឡា និង​ឲ្យចេះរកស៊ីផង បែជាខឹង​ឪពុក​រត់ទៅចង​.ក​សម្លាប់​ខ្លួន​តែម្តង​

កណ្តាល ៖  កាលពីថ្ងៃទី​១១ ខែសីហា ឆ្នាំ២០១៩នេះ មានបុរ​ស​ចិត្ត​ខ្លាំង​ម្នាក់​ផឹកស្រា​ស្រែក​ឡូឡាផ្អើលអស់អ្នក​ភូមិ​ ក្រោយ​មក​ឪពុក​បានធ្វើការណែនាំ​កុំ​ឲ្យ​ស្រែកឡូឡា និង​ចេះរកស៊ីផង ធ្វើ​ឲ្យបុរស​ចិត្តខ្លាំង​ខាងលើនេះ បានយក​ខ្សែអង្រឹង​មក​ចង.ក​សម្លាប់​ខ្លួន​តែម្តង ដែលស្ថិតនៅភូមិ​ថ្មរគររ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តា​ល។

បើតាម​សមត្ថកិច្ច​ បាន​ប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ មុនពេលកើតហេតុ​ ជនរងគ្រោះផឹកស្រាច្រៀងខារ៉ាអូខេជាមួយបងបង្កើតក្នុងខ្ទមចាំចំការក្បែរផ្ទះ ហើយមានទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួចឪពុកបង្កើតឮក៏បានប្រៀនប្រដៅជនរងគ្រោះកុំឱ្យឈ្លោះប្រកែកគ្នាជាមួយបងប្អូន បន្ទាប់មកជនរងគ្រោះក៏បានដើរចេញពីផ្ទះទៅបាត់មិនបានចូលផ្ទះវិញទេ។

ក្រោយ​ពីចាក​ចេញពីផ្ទះ​ ក្រុមគ្រួសារជនរងគ្រោះ​មិនបាន​តាម​រក​ជនរងគ្រោះនោះទេ ដោយ​សារតែ​ជនរងគ្រោះ​ធ្លាប់​ចាកចេញពីផ្ទះ​ច្រើនដងមក​ហើយ​។លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង៦:៣០នាទី ប្រជាពលរដ្ឋឈ្មោះសួនសុធា ភេទស្រីអាយុ៣២ឆ្នាំ បានយកសំរាមទៅបោះចោលមាត់ទន្លេក៏ប្រទះឃើញជនរងគ្រោះចងកលើដើមស្វាយហើយ ក៏ស្រែកឮដល់សាច់ញាតិក៏ទៅមើលឃើញជនរងគ្រោះចងកស្លាប់នៅលើដើមស្វាយ។

តាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះកន្លងមករយៈពេលកន្លះខែមកហើយ ជនរងគ្រោះធ្លាប់មានបំណងរត់ទៅលោតទឹក និងចងកសម្លាប់ខ្លួនម្ដងរួចមកហើយ តែបានម្ដាយតាមយកមកវិញដោយសារតែមានបញ្ហាទំនាស់ក្នុងគ្រួសារបងប្អូនបន្តិចបន្តួច។

តាមការពិនិត្យជនរងគ្រោះមានស្នាមជាំខ្មៅជុំវិញពិតជាស្លាប់ដោយសារចង(ក) សម្លាប់ខ្លួនពិតប្រាកដមែន ក្រោយការពិនិត្យបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *