ពេលវេលាពិសេ​ស​សម្រាប់​នាងខ្ញុង ញញឹមទាំង​ទឹក​ភ្នែក​​ ព្រោះខ្លួន​សន្សំប្រាក់​ពាក់កណ្តាលជីវិត​ទៅហើយ ទម្រាំបាន​

ថ្ងៃនេះ ជាពេលវេលាដ៏ពិសេសបំផុត សម្រាប់តារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង បានរៀបចំមង្គលការ ជាមួយនឹងស្វាមី កៃដ ហើយក៏ជាក្តីស្រម៉ៃរបស់អ្នកនាង ដែលប៉ងទុកអស់ជាយូរឆ្នាំណាស់មកហើយ។

ក្នុងនោះដែរ ខណៈពេលនេះដែរ កម្មវិធីក៏ត្រូវបានបញ្ចប់សព្វគ្រប់ នៅឡើយ តែការរាំលេងកម្សាន្ត ពីសំណាក់ភ្ញៀវកិត្តិយស ដែលអញ្ជើញចូលរួម មានទាំងតារាក្នុងសិល្បៈ និងបងប្អូនជិតឆ្ងាយទាំងឡាយ។

អ្វីដែលសំខាន់ សម្រស់របស់អ្នកនាង ខ្ញុង ក្នុងវេលាកាត់នំ ពិតជាធ្វើឲ្យអ្នកចូលរួម និងរួមទាំងហ្វេនៗទាំងអស់ បើកភ្នែកធំៗ ព្រោះមិននឹកស្មានថា​អ្នកនាង ស្រស់ស្អាតខ្លាំង ជាមួយនឹងឈុតរ៉ូបមួយឈុតវែងអន្លាយយ៉ាងដូច្នេះសោះ។  ជាពិសេសគ្រឿងអលង្ការរបស់អ្នកនាង ក៏ត្រូវបានរចនាម៉ូត បានយ៉ាងល្អឥតខ្ចោះ ហើយវាជារបស់អ្នកនាងផ្ទាល់ទៀតផង ដែលអ្នកនាង បានព្យាយាមសន្សំលុយកាក់សេន ទម្រាំតែបានគ្រឿងទាំងនោះមក ហើយជាលុយដែលនាងបានពីការលក់សាច់ក្រក និងរបររកស៊ីរបស់នាងផ្សេងៗទៀត។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏អ្នកនាង មិនបានប្រាប់ពីតម្លៃនៃគ្រឿងអលង្ការនេះដែរ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង តែក៏ដឹងថា គ្រឿងអលង្ការនោះ ក៏មានតម្លៃខ្ទង់ម៉ឺនដុល្លារហើយ បានជាខ្ញុងមិនហ៊ាននិយាយ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *