កម្លោះ​សង្ហារ​ក្នុង​ក្រុម​ BTS លោក V កំពុង​តែមានការចាប់អារម្មណ៍ពី​ហ្វេន​យ៉ាង​ខ្លាំង​ ខណៈកំពុង​និយាយភាសាថៃ​

កូរ៉េខាងត្បូង ៖ វីដេអូមួយដែលត្រូវបានគេបង្ហោះចែកចាយ ពាសពេញក្នុងបណ្ដាញអ៊ីនធើណែតថ្មីៗនេះ កំពុងធ្វើឲ្យក្រុមអ្នកគាំទ្រ BTS ជាពិសេសគឺជនជាតិថៃ មានសេចក្ដីរំភើបរីករាយយ៉ាងខ្លាំង ព្រោះតែក្នុងវីដេអូនេះ បានបង្ហាញពីសកម្មភាពដែល កម្លោះសង្ហារ​ប្រចាំក្រុម BTS គឺ V កំពុងតែខិតខំប្រឹងប្រែង និយាយភាសាថៃយ៉ាងលំបាក​។

វីដេអូនេះត្រូវបានគេស្គាល់ថា ជាវីដេអូក្រោយឆាក ដែលថតនៅខណៈពេល BTS ទៅប្រគំតន្រ្តីនៅឯទីក្រុង បាំងកកប្រទេសថៃ។ កាលនោះសមាជិកក្រុម រួមទាំង V បាននិយាយភាសាថៃ ម្នាក់មួយឃ្លា ប៉ុន្តែមិនស្មានថា មុនពេលអាចនិយាយបានយ៉ាងល្អនៅលើឆាក V​ ឆ្លងកាត់ការហ្វឹកហាត់ដដែលៗ ជាមួយនឹងការបញ្ចេញសម្លេង គួរឲ្យអស់សំណើចយ៉ាងនេះសោះ។ មើលទៅលោកពិតជាខិតខំប្រឹងប្រែងសម្បើមណាស់ ដើម្បីឲ្យហ្វេនៗរំភើបចិត្ត។

ទង្វើនេះធ្វើឲ្យហ្វេនៗ កាន់តែមានសេចក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះ V ក៏ដូចជាសមាជិកក្រុម BTS ទាំងអស់៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *