ក្រោយ​មានបញ្ហា​រឿង​ប្រាក់ចំណូល​បែង​ចែកមិនស្មើគ្មា ធ្វើ​ឲ្យ​​ Sorn ដាក់ចិត្តទម្លាយ​​ប្រាប់ហ្វេនលើ IG ផ្ទាល់ខ្លួន​តែម្តង​

កូរ៉ខាងត្បូង៖ កាលពីឆ្នាំ២០១៧កន្លងទៅនេះ តារាចម្រៀងស្រី Sorn សមាជិកថៃមួយរូបគត់ប្រចាំក្រុម CLC ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍មួយជាភាសាថៃ ដោយបាននិយាយរៀបរាប់ពីប្រាក់ចំណូលដែលទទួលបានមិនស្មើគ្នា រវាងសមាជិកក្រុមជាជនបរទេស និងសមាជិកជាជនជាតិកូរ៉េ។

ដោយក្នុងនោះ Sorn និងសមាជិកជនជាតិហុងកុងម្នាក់ទៀតគឺ Elkie បានលើកឡើងថា ពួកគេទទួលបានប្រាប់ខែតិចជាងសមាជិកកូរ៉េរហូតដល់ទៅជិត៦ដងឯណោះ។ តួយ៉ាង នាអំឡុងពិភាក្សារឿងនេះជាមួយនឹង ផលិតកម្ម CUBE Entertainment ពួកគេបានពន្យល់ប្រាប់ថា ច្បាប់ប្រាក់ខែនៅក្នុងប្រទេសថៃ និងប្រទេសកូរ៉េ គឺមិនដូចគ្នានោះទេ ដូច្នេះរាល់ចំនួនប្រាក់ចំណូលដែលនឹងត្រូវទទួលបានទាំងប៉ុន្មានគឺនៅតែជារបស់ Sorn ដដែរ ដោយគ្រាន់តែពេលបើកប្រាក់ខែ Sorn នឹងទទួលបានតែប្រាក់តិចតួចមួយចំនែកនៃប្រាក់ចំណូលរបស់នាងតែប៉ុណ្ណោះ ដោយនៅសល់ប៉ុន្មានត្រូវរក្សាទុកដោយអង្គការ FKMP។

ចាប់តាំងពីពេលនោះ Sorn ក៏បានទាក់ទងទៅកាន់អង្គការមួយនោះ ហើយពួកគេក៏បានព្យាយាមដោះស្រាយបញ្ហានេះដល់នាងផងដែរ។ ហើយមកទល់ពេលនេះគឺរយៈពេលពីរឆ្នាំកន្លងផុតទៅ ទីបំផុតSorn ក៏បានលាតត្រដាងរឿងប្រាក់ខែនេះ នៅលើគណនីសង្គម អ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់នាងហើយ ដោយថានាងទទួលបានប្រាក់ចំណូលដែលនាងមិនទាន់បានពីមុនមកទាំងអស់ហើយ។

ក្រោយពីឃើញការឆ្លើយតបរបស់ Sorn បែបនេះ ធ្វើឲ្យប្រិយមិត្តគាំទ្រទាំងអស់របស់នាង រំភើបសប្បាយចិត្តចំពោះនាងជាខ្លាំង ដោយទីបំផុតនាងបានទទួល នូវរាល់ប្រាក់ចំណូលទាំងអស់នៅក្នុងដៃ ដែលសុទ្ធសឹងតែជាកម្លាំងញើសឈាមរបស់នាង រយៈពេលប៉ុន្មានឆ្នាំមកនេះហើយ៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *