ភ្លៀង​ធ្លាក់យ៉ាង​ច្រើន​នាពេលប៉ុន្មានថ្ងៃនេះ ធ្វើ​ឲ្យ​ព្រះសីហនុ-កោះកុង បាន​លិច​បាត់ផ្លូវ​ និងបាក់ស្រុតមួយ​ចំនួន​ដែរ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមដែលបានចេញផ្សាយមុន នេះបន្ដិចបានឲ្យដឹងថា ចាប់ពីថ្ងៃទី​១០-១៦ ខែសីហា ឆ្នាំ២០១៩ ខាងមុខ នៅតាមបណ្ដាខេត្ដមួយចំនួននឹងមានភ្លៀងធា្លក់ទៅតាមកម្រិតផ្សេងៗគ្នាផងដែរ។

នៅក្នុងសម្រាប់ខេត្ដនៅតាមសមុទ្យពិសេសខេត្តព្រះសីហនុ និងខេត្ដកោះកុង នឹងបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ខណៈនៅលើផ្ទៃសមុទ្យអាចនឹងមានភ្លៀងខ្យល់ខ្លាំង និងរលកបក់បោកខ្ពស់។

ចំពោះរាជធានីខេត្ដផ្សេងទៀតដូចជា កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង​ ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងរតនគិរី នឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន។ ចំណែកខេត្ដព្រះវិហារ សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្ដមានជ័យ មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ ខណៈខេត្ដកំពង់ស្ពឺ តាកែវ កណ្ដាល និងរាជធានីភ្នំពេញ ក៏នឹងមានភ្លៀងធ្លាក់ក្នុងបរិមាណតិចទៅច្រើនផងដែរ។

ក្នុងនោះក្រសួងសូមឲ្យបងប្អូនបន្ដបង្កើនការយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្ន ដែលនៅផ្ទៃសមុទ្យអាចនឹងមានភ្លៀង ខ្យល់ខ្លាំង ហើយរលកសមុទ្យអាចមានកម្ពស់ពី១-២ម៉ែត្រ។ ហើយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ដខេត្ដកោះកុង និងខេត្ដព្រះសីហនុ និងបណ្ដាខេត្ដនៅភាគខាងកើតជាប់នឹងព្រះប្រទាល់ប្រទេសវៀតណាម អាចនៅមានបន្ដ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *