បុរស​ម្នាក់ទាញកាំភ្លើង​បាញ់​​ប្រពន្ធ៥គ្រាប់​ ទុកជាការ​ព្រមាន​ ព្រោះតែប្រពន្ធមក​តាម​ដល់កន្លែងផឹកស៊ី​

ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្ដីបានដកកាំភ្លើងបាញ់មកលើប្រពន្ធខ្លួនឯងជាច្រើនគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ចំណុចហាងទីរ៉ានី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យជាប្តីមានឈ្មោះ ឆោម ចំណាន អាយុ៣៩ឆ្នាំ មុខរបរជាយោធានៅភូមិភាគ៥ ឋានៈពលបាលឯក ប្រើប្រាស់កាំភ្លើង K59 រីឯនារីរងគ្រោះជាប្រពន្ធមានឈ្មោះ ជា គីមឡាង អាយុ២៩ឆ្នាំ រងរបួសធ្ងន់ត្រង់ចង្កេះ២គ្រាប់ ពោះ១គ្រាប់ ដៃស្តាំ ១គ្រាប់លើដើមទ្រូងឆ្វេង១គ្រាប់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្ដី បានបើករថយន្តហាយឡេនឌ័រ មកចូលផឹកស៊ីក្នុងហាង ស្រាប់តែលេចមុខប្រពន្ធរបស់គាត់ជិះម៉ូតូកូនទាមកដែរ។ បានតែមួយសន្ទុះមិនដឹងជាមានរឿងអី ស្រាប់តែប្ដីបាញ់ប្រពន្ធចំនួន៧គ្រាប់ ត្រូវចំ៥គ្រាប់ រួចក៏រត់ឡើងបើករថយន្តចេញទៅយ៉ាងលឿន តែត្រូវសមត្ថកិច្ចដេញតាមព័ទ្ធចាប់បានមកវិញ។

បច្ចុប្បន្នជនដៃដល់ត្រូវសមត្ដកិច្ចនាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំ រឿង បញ្ជូនខ្លួនទៅសាលាដំបូងចាត់ការបន្តតាមផ្លូវច្បាប់៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *