ជនជាតិ​វៀតណាមម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រុង​បានលុង ឃាត់ខ្លួន​ពាក់ព័នជាមួយករណី​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​

រតនគិរី ៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងបានលុង ចាប់ខ្លួនកាលពីវេលាម៉ោង ២០៖០០នាទី ថ្ងៃទី០៦ ខែ សីហា ឆ្នាំ ២០១៩ នៅចំណុចភូមិ ភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ជនសង្ស័យឈ្មោះ ឃាង ហាយ មានមុខរបរជាកម្មករសំណង់ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន​ជនសង្ស័យ​រស់នៅ​ភូមិ​ភ្នំស្វាយ សង្កាត់​បឹងកន្សែង​ ក្រុង​បានលុង ខេត្តរតនគិរី​។

សមត្ថកិច្ច​បានឲ្យដឹងថា ពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូ) កាលពីចន្លោះម៉ោង១០ទៅម៉ោង ១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ម៉ូតូជនសង្ស័យធ្វើសកម្មភាពលួចនេះជាប្រភេទ ហុងដា ឌ្រីមសង សេរី២០១៩ ពាក់ស្លាក់លេខ រតនគករី 1E.8445។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីធ្វើការស្រាវជ្រាវ នឹងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីចាត់ការតាមនិតិវិធី៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *