ចោរកំហូចម្នាក់​បាន​លប់លួច​គោអ្នក​ស្រុក​ យកមក​ពន្លះ​សាច់អាំងក្លែម ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បានសម្រេច​

រតនគិរី ៖ កាលពីថ្ងៃទី​០៦ ខែសីហា​ ឆ្នាំ២០១៩នេះ កម្លាំង​សមត្ថកិច្ច​បានឃាត់ខ្លួន​បុរសម្នាក់ ដែលបានលួច​គោអ្នក​ស្រុក​​យកពន្លះ​សាច់​យកអាំងក្លែមស្រា ស្ថិតនៅត្រង់ចំណុច​ភូមិ​ថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្ត​រតនគិរី​។

អធិការនគរបាលស្រុកអូរជុំបានឱ្យដឹងថា ប្រជាពលរដ្ឋដែលជាម្ចាស់គោឈ្មោះ សុខ សម្បត្តិ ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកើតហេតុខាងលើ។  ជនសង្ស័យឈ្មោះ ធឿន ជា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ ជាអ្នករស់នៅក្នុងភូមិជាមួយគ្នា។

លោកអធិការបន្តថា ក្រោយ​ពីប្រជាពលរដ្ឋ​បានប្រទះឃើញ​ការពន្លះ​យកសាច់គោភ្លាម បានរាយការណ៍ជូនកម្លាំង​សមត្ថកិច្ច​ និង​កម្លាំង​ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើនេះតែម្តង។

ក្រោយការបង្ក្រាប សមត្ថកិច្ចបានធ្វើការដកហូតសាច់គោបានមួយចំនួន បច្ចុប្បន្នសមត្ថកិច្ច នៃអធិការដ្ឋានស្រុកអូរជុំ កំពុងបំពេញបែបបទ ដើម្បីចាត់ការជនសង្ស័យតាមច្បាប់៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *