ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់បែកមិនទាន់ផ្ទះ​ចំនួន​២គ្រាប់ នៅចម្ការ​ ក្នុងក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន​

ខេត្តប៉ៃលិន ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារពលរដ្ឋ បានចូលចម្ការប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ដែលបន្សល់ពីជំនាន់សង្គ្រាមជាច្រើនឆ្នាំមកហើយ ហេតុការណ៍​នេះបានកើតឡើង​ស្ថិតនៅភូមិ​បរតាំង​ស៊ូ សង្កាត់បរយ៉ាខា ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានប្រជាពលរដ្ឋរស់នៅនៅភូមិបរតាំងស៊ូ សង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខាថា ប្រទះឃើញគ្រាប់មីននៅក្នុងដីខាងក្រោយរោងចក្រទឹកកក ស្ថិតក្នុងភូមិ/សង្កាត់ខាងលើចំនួន០២គ្រាប់។

សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានការរាយការណ៍កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅពិនិត្យមើល ជាលទ្ធផលគឺមាន៖

១.គ្រាប់១២០ ចំនួន០១គ្រាប់

២.គ្រាប់៧២A ចំនួន០១គ្រាប់។

បច្ចុប្បន្ន ខាងនគរបាលប៉ុស្តិ៍បានទាក់ទងទៅ មន្ត្រីស៊ីម៉ាក់ក្រុង ដើម្បីមកទទួលយករក្សាទុកនៅស្នាក់ការស៊ីម៉ាកខេត្តប៉ៃលិន៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *