អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​អស់២ឆេះស្ទើរអស់ទាំង​ស្រុង ខណៈម្ចាស់ផ្ទះបាន​ចាកចេញពីផ្ទះទាំង​អស់គ្នាតែម្តង​

កោះកុង ៖ កាលពីថ្ងៃទី​០៧ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះ​អគ្គិភ័យ​បាន​ឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បណ្តាល​ឲ្យ​ផ្ទះ​ចំនួន​២រងការឆេះស្ទើតែទាំងស្រុង ដែលស្ថិតនៅ​ត្រង់ចំណុច​មុខ​ប្រៃសណីយ៍ ផ្លូវ​ទៅ​ផ្សារស្រែអំបិល ភូមិ​ត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង​។

តាមសមត្ថកិច្ចអោយដឹងថា ផ្ទះ២ខ្នងដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះខាងលើគឺ ផ្ទះ​ទី១ ធ្វើអំពីឈើ ប្រក់ស័ង្កសី​ ទំហំ​៣ម៉ែត្រគុណ៥ម៉ែតជារបស់ ប្រជាពលរដ្ឋឈ្មោះ ហុង​ ឈីវ ភេទស្រី​ មុខរបរអាជីវកម្មដាក់ធ្មេញ ចាក់សោរចោល និងផ្ទះ​រងគ្រោះទី២ធ្វើ​អំពី​ឈើ​ ប្រក់​ស័ង្កសី​ ទំហំ៣ម៉ែត្រx៥ម៉ែត្រ ជារបស់ប្រជាពលរដ្ឋឈ្មោះ ហាន ណាវី ភេទស្រី​ អាជីវកម្ម​លក់ គ្រឿងកុងម៉ា ចាក់សោចោល ក្នុងនោះផ្ទះឈ្មោះ ឌឹន ជំនិត​ មុខរបរពេទ្យ​ ផ្ទះធ្វើអំពីថ្ម ប្រក់ក្បឿង​ ខូចខាតជញ្ជាំងនិងឈ្មោះ​ ជា​ រិទ្ធី​ ផ្ទះ​ធ្វើអំពី​ថ្មប្រក់ក្បឿង​ ខូចខាតជញ្ជាំងដែរ។

ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ចនៃអធិការ​ដ្ឋាននគរបាល​ស្រុកស្រែអំបិលសហការ​ ជាមួយកម្លាំងពាក់ព័ន្ធ ធ្វើការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ដើម្បីទប់ស្កាត់កុំអោយឆេះរាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ហេតុការណ៍នេះគេឃើញមានការសហការ​ពីកម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងយោធាសឹករងស្រុក និងកម្លាំងអធិការដ្ឋានស្រុកស្រែអំបិល ដោយប្រើអស់ទឹកចំនួន៦រថយន្ត និងឡានទឹកប្រជាពលរដ្ឋចំនួន៨ឡាន និងរថយន្តជំនួយខាងស្រុកកំពង់សីលាចំនួន០១រថយន្ត ដោយធ្វើការគ្រប់គ្រងបានស្ថានការទាំងស្រុងនៅវេលាម៉ោងជាង៦ល្ងាចនាថ្ងៃដដែល។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺមកពីទុស្សេខ្សែភ្លើង ដូចនេះសូមសំណូមពរដល់ប្រជាពលរដ្ឋមេត្តាមើល បារែតភ្លើងមុនចេញទៅណាត្រូវបិទកុងតាក់អោយអស់ ក្នុងករណីគ្រោះអគ្គិភ័យ​ខាងលើនេះ មិន​បានបណ្តាល​ឲ្យ​មាន​មនុស្ស​ណាម្នាក់​បានរងរបួស​ និង​ស្លាប់នោះទេ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *