ករណីគ្រោះថ្នាក់ចរាចរណ៍​គួរ​ឲ្យរន្ធត់​រថយន្ត​បុកជាមួយ​រថយន្ត​ បណ្តាល​ឲ្យមនុស្ស​ចំនួន​៤នាក់​រងរបួសធ្ងន់ធ្ងរ​

ស្វាយរៀង ៖ កាលពីថ្ងៃទី​៤និង​៤៤នាទី ថ្ងៃទី​០១ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរ​ឲ្យ​រន្ធត់​ បានកើតឡើង​ស្ថិតនៅត្រង់ចំណុច​សាលាបឋម​សិក្សា​ប៊ុនរ៉ានី ហ៊ុនសែន ជីភូ តាមបណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ភូមិ​ជ្រៃធំ សង្កាត់ព្រៃអង្គុញ់ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​។

ប្រភពពីកន្លែងកើតតហេតុបានអោយដឹងថា មុនកើតហេតុមានជនជាតិចិនម្នាក់ម្នាក់មិនត្រូវបានស្គាល់អត្ដសញ្ញាណ  បានបើករថយន្ដ ម៉ាកធុនត្រា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AX-1713និងអ្នករួមដំណើរម្នាក់លើដោយប្រើប្រាស់ល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុស្រាប់តែទៅបុកនឹងរថយន្ដម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AI-8380 ជិះគ្នា៤នាក់ក្នុងទិសដៅបញ្ច្រាសគ្នាពេញ បណ្ដាលអោយបុរសជាអ្នកបើករថយន្ដសាំងយ៉ុងកៀបជាប់នៅក្នុងកាបីនរីឯអ្នករួមដំណើរ៣នាក់រងរបួសធ្ងន់ផងដែរ។

ក្រោយកើតអ្នកបើករថយន្តធុនត្រា និងអ្នករួមដំណើរជាជនជាតិចិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរផងដែរ អ្នករងរបួសទាំង៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត​។

ចំណែកឯរថយន្តទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕ ដោយ ៖ ផេង សុវណ្ណរស្មី

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *