សូមប្រុងប្រយ័ត្ន​ ! ក្រុម​ចោរ​៤នាក់​បាន​លួច​លុយ​បានជាង​១០ម៉ឺនដុល្លារ​ពីកន្លែង​វីង​ ក្នុង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង

ស្វាយរៀង ៖ ជារឿង​ដែលនឹកស្មាន​មិនដល់​ដែល​ក្រុម​ចោរ​៤នាក់ បាន​ចូលទិញ​ភេសជ្ជៈការ៉ាប៉ាវមួយកេះក្នុង​ផ្ទះ​វីង​មួយកន្លែង​រួច​បន្លំ​យកលុយ​បានជាង​១ម៉ឺនដុល្លា កាលពីថ្ងៃទី​០៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុច​ភូមិ​ដើម​ពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្ត​ស្វាយរៀង​។

បើតាម​​សមត្ថកិច្ច​ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ណន់ តុលា អាយុ៣៣ឆ្នាំ ដែលត្រូវក្រុមចូលលួចក្នុងផ្ទះរបស់គាត់ បានឱ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះឡើង ប្រពន្ធរបស់គាត់បានទៅទារលុយគេនៅក្នុងភូមិ ចំណែករូបគាត់ជាប្តីបានទៅទិញគ្រឿងសំណង់ ដោយបានទុកកូនស្រី ឱ្យនៅចាំផ្ទះ ខណៈមានក្រុមចោរមួយក្រុមបានឈប់ម៉ូតូពីមុខផ្ទះ មានស្ត្រីម្នាក់ដើរចូលមកក្នុងផ្ទះ ដើម្បីទិញខារ៉ាបាវមួយកេស ហើយបានឱ្យកូនស្រីរបស់គាត់យកខារ៉ាបាវ យកទៅឱ្យដល់ផ្លូវថ្នល់ជាតិមុខផ្ទះ។

លោកបានបន្តទៀតថា បើតាមកាមេរ៉ាសុវត្ថិភាព ខណៈពេលដែលកូនស្រីគាត់ដើរយកខារ៉ាបាវ ទៅឱ្យស្ត្រីមានចោរស្ទាវម្នាក់ដើរចូលទៅក្នុងតូបវីង របស់គាត់យកកាបូបលុយឡើងជិះម៉ូតូគេចទៅបាត់តែម្តង។

លោកបន្តថា នៅពេលដែលកូនស្រីគាត់ដើរមកតូបវីងវិញ ក៏បាត់កាបូបលុយ បានស្រែកឆោឡោផ្អើលអស់អ្នកភូមិរត់មកជួយ ខណៈនោះ រូបគាត់ និងប្រពន្ធមកដល់ផ្ទះប្តឹងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍តែបានហួសពេលទៅហើយក្រុមចោរបានគេចខ្លួនបាត់អស់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាក្រុមចោរដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ ៖ លួស សេង

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *