ល្បែងភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញភ្នាល់លុយវាល់លានដុល្លារអាជ្ញាធរអត់បង្ក្រាប

ភ្នំពេញ ៖ ហាងឆេងទឹកភ្លៀងដែលលេងចំកណ្តាលក្រុងភ្នំពេញរៀងរាល់ថ្ងៃ តំលៃលក់ចាប់ពី៥ទៅ៦សេន គឺអ្នកលេងអាចទិញក៏បាន លក់ក៏បាន មានន័យថា៖ បើទិញ១គីឡូតំលៃពី៥០ដុល្លារទៅ៦០ដុល្លារ មួយកៅស៊ូតំលៃ៥០០ទៅ៦០០ដុល្លារ។ បើយកខាងសើម ហើយឈ្នះវិញបាន១០០០ដុល្លារក្នុង១គីឡូ បើចាញ់អស់ត្រឹម៥០ទៅ៦០ដុល្លារប៉ុណ្ណោះ។ តែបើទិញ១កៅស៊ូ ឈ្នះខាងសើមបាន​១០០០០ដុល្លារ បើស្ងួតចាញ់ពី៥០០ទៅ៦០០ដុល្លារ។

ទីតាំងបនល្បែងទឹកភ្លៀងនេះស្ថិតនៅ សង្កាត់ផ្សារអូរឬស្សី២ ខណ្ឌ៧មករា ឆ្នាំ២០១៩ ក្នុង១ថ្ងៃទិញ-លក់ មានទឹកប្រាក់រាប់លានដុល្លារ និងប្រើប្រាស់ម៉ាស៊ីនភ្នាល់ឆ្លងដែនដល់ក្រៅប្រទេស ជាមួយការប្រើវិទ្យុទាក់ទង ទំនើបជាងសមត្ថកិច្ចស្ទើ១០០% ។ ចំណុចនេះជាកង្វល់របស់ប្រជាជនសួរថា ហេតុអីក៏ខាងស្ថាប័នណា អនុញ្ញាតអោយ ទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងប្រើប្រាស់វិទ្យុទាក់ទងរាប់ពាន់គ្រឿងដោយធូរលុង និងផ្លូវច្បាប់បែបនេះ?។

ជាទូទៅក្នុង១ឆ្នាំ គេលេងពេញស្តង់ដារតែ៤ខែទេ គឺការភ្នាល់ឈានដល់លុយវាល់លានដុល្លារ។ ដោយឡែកអ្នកបើក ម្ចាស់ទីតាំងត្រូវតម្រូវអោយអ្នកលេងបង់លុយប្រចាំខែ ក្នុងម្នាក់ចាប់ពី៥០០ដុល្លារឡើងទៅទើបមានសិទ្ធកាន់វិទ្យុទាក់ទងចូលតារាង ឡើងលើដេញហាងឆេង។ អ្នកលេងមានរាប់រយរាប់ពាន់តើម្ចាស់ទីតាំងបានចំណូលប៉ុន្មានក្នុង១ខែ ..? ប្រភពបានបង្ហើបថា អ្នកលេងទឹកភ្លៀងនេះមានដូចជា៖,អាជីវករ ,សមត្ថកិច្ច, អ្នកធំ ,ឧកញ៉ា ,អាជ្ញាធរ,មន្ត្រីតុលាការមួយចំនួនផងដែរ។ ទីតាំងនេះជាប្រភពផ្តើមចេញអោយមានបទល្មើសកើតមាននៅក្នុងសង្គម និងមានភាពអនាធិបតេយ្យបំផុតដែលអ្នកលេងសោះ បែជាពួកគាត់មានសិទ្ធកាន់វិទ្យុទាក់ទង មានរហូតដល់រាប់ពាន់គ្រឿង។

ប្រជាពលរដ្ឋពិតជាមានជំនឿយ៉ាងមុតមាំថា៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិ​បាល រាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ និងចាត់វិធានការបង្ក្រាបទីតាំងបនល្បែងទឹកភ្លៀងនេះតាមនីតិវិធីដើម្បី​​រក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *