ប្តី​ចិត្ត​កំណាច​ ! វាយធ្វើបាប​ប្រពន្ធ​រាល់ថ្ងៃ​លុះប្រពន្ធសុំលែង​លះ​ក៏ស្ទាក់​កាប់​សម្លាប់​ប្រពន្ធ​យ៉ាង​ព្រៃផ្សៃ​ ក្នុង​ខេត្ត​ក្រចេះ

ក្រចេះ ៖ មាន​ករណីឃាតកម្ម​គួរ​ឲ្យសាហាវយ៉ាងព្រៃផ្សៃជាទីបំផុត​ ដែលបានកើតឡើងកាលពីថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុច​ភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ដែល​បណ្តាល​មកពីកំហឹង​ពុះកញ្ជ្រោល​របស់​ប្តី​ខឹង​នឹងប្រពន្ធសុំ​លែងលះក៏បាន​កាប់ប្រពន្ធដាច់ក្បាល​ស្លាប់តែម្តង។

មន្រ្តីនគរបាលប៉ុស្ដិ៍សង្កាត់អូរឬស្សី បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គង់ ស្រីតូច អាយុ២៧ឆ្នាំ រីឯជនដៃដល់ជាប្ដីឈ្មាះ សំ សុភ័ក្រ្តា រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

បើតាមមន្រ្តីនគរបាលមូលដ្ឋាន កន្លងមកជនរងគ្រោះ និងជនរងគ្រោះ មានជម្លោះរហូតដល់ជនរងគ្រោះ សម្រេចចិត្តដាក់ពាក្យបណ្តឹងសុំលែងលះគ្នា ប៉ុន្តែជនដៃដល់ពុំយល់ព្រមឡើយ។

លុះនៅថ្ងៃកើតហេតុ វេលាម៉ោងជាង៧យប់ ជនរងគ្រោះជិះម៉ូតូទៅទិញបង្អែម ស្រាប់តែពេលត្រឡប់មកផ្ទះវិញ ត្រង់ចំណុចផ្លូវលំច្រកចូលផ្ទះត្រូវបានជនសង្ស័យ បានកាន់កាំបិតផ្គាក់កាប់ជនរងគ្រោះ ជាច្រើនកាំបិតត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។

ក្រោយកាប់ប្រពន្ធរួចហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល​តែម្តង​ ភ្លាមៗសមត្ថកិច្ច​មូលដ្ឋាន​បានចុះដល់​កន្លែង​កើតហេតុនឹងធ្វើកំណត់ហេតុ​ រួចបញ្ជាក់​​ថា ករណីនេះ​ជាឃាតកម្មពិត​ប្រាកដមែន។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងតាមស្វែងរកចាប់ជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *