បុរសម្នាក់មានជម្ងឺប្រចាំកាយ ផឹកថ្នាំបាញ់កំចាត់ស្មៅ រួចលោតទឹកស្លាប់ គួរឲ្យអាណោចអាធ័ម

ប៉ៃលិន ៖ បុរសម្នាក់សំរេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយផឹកថ្នាំងកំចាត់ស្មៅប្រភេទទឹកខៀវអស់ជាច្រើន ដោយក្តៅពេញក្នុងខ្លួនរត់សំដៅទៅលោតទឹកក្នុងស្រះ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៌នេះកើតឡើងកាលពី វេលាម៉ោង ០៨ និង ០០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានការរាយការណ៍កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន សហការណ៍ជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកោសល្យវិច្ច័យនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងជំនាញកោសល្យវិច្ច័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះទៅពិនិត្យកន្លែងកើតហេតុ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ប៉ែត វុទ្ធី ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/សង្កាត់កើតហេតុខាងលើ មូលហេតុគឺនៅវេលាម៉ោងប្រហែល១៩ និង០០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានលេបថ្នាំទឹកខៀវ(ថ្នាំបាញ់សម្លាប់ស្មៅ) ដោយរូបគេមានជំងឺប្រចាំកាយ(ឆ្កួតជ្រូក) រួចក៏រត់ចេញពីផ្ទះ ក្រោយមកឱពុកជនរងគ្រោះ រួមទាំងអ្នកជិតខាងបានដើររកជនរងគ្រោះតែរកមិនឃើញ លុះព្រឹកឡើងនៅវេលាម៉ោងខាងលើគេបានប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់ក្នុងស្រះ និងបានរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ក្រោយពីកម្លាំងជំនាញបានធ្វើកោសល្យវិច្ច័យទៅលើសាកសពរួចមក គឺសន្និដ្ឋានបានថាជនរងគ្រោះ គឺពិតជាបានធ្វើអត្តឃាតដោយផឹកថ្នាំទឹកខៀវ ដោយធ្វើទុកក្នុងខ្លួនខ្លាំពេក ជនរងគ្រោះ បានរត់ទៅហក់ទឹកបណ្តាលអោយលង់ស្លាប់ពិតប្រាកដមែន។

ក្រោយពីធ្វើកោសល្យវិច្ឆ័យ រួចសមត្ថកិច្ ចបានប្រគល់សពជនរងគ្រោះ ឲ្យទៅសាច់ញាត្តិធ្វើបុណ្យតាមប្រពៃណី៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *