មានករណីគ្រោះថ្នាក់​ចរាចរណ៍គួរ​ឲ្យរន្ធត់​ រថយន្ត​ដឹកកម្មករ​ប៉ះជាមួយ​រថយន្ត​ដឹកមាន់​ បណ្តាលឲ្យកម្មករ​របួសធ្ងន់ស្រាល​ចំនួន​៣៥នាក់ ក្នុង​ខេត្តស្វាយរៀង​

ស្វាយរៀង ៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍គួរឲ្យ​សែនរន្ធត់មួយ​បានកើតឡើង​ កាលពីព្រឹកព្រលឹម​នៅចំណុចផ្លូវជាតិលេខ១ ភូមិសួនថ្មី សង្កាត់ព្រៃឆ្លាស់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាង​រថយន្ត​ដឹកកម្មករ​រោង​ចក្រ​ប៉ះជាមួយ​រថយន្ត​ដឹកមាន់ បណ្តា​លឲ្យមនុស្ស​ប្រុស​ស្រី​រងរបួស​ជាង​៣៥នាក់​។

ក្រោយ​កើតហេតុភ្លាមៗ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ដឹកនាំថ្នាក់ដឹកនាំ​ខេត្ត​ និង​មន្ត្រី​រាជការជាច្រើន​រូប​ ចុះមក​អន្តរាគមន៍​ ដើម្បី​យក​កម្មករ​ដែល​រងរបួស​ទៅព្យាបាល​ និង​សង្គ្រោះនៅមន្ទីរពេទ្យ​ភ្លាមៗតែម្តង៕

ដោយ ៖ ផេង សុវណ្ណរស្មី

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *