ប្រជាពលរដ្ឋមួយក្រុម​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់តុលាការ​ និង៤នាក់ទៀត​កំពុង​តាមចាប់ខ្លួន​ ដោយ​សារឆក់ត្រីបាន៣គីឡូក្រាម

ព្រៃវែង ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានបញ្ជួនជនសង្ស័យ១ម្នាក់ទៅតុលាការ និងសុវែងរកឃាត់ខ្លួន មនុស្សបួននាក់ទៀត ជាបក្ខពួក ដែលបានដើរឆក់ត្រីតាមវាលស្រែ ក្នុងរដូវហាមឃាត់។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផល មានប្រសាសន៍ថា ក្រុមអ្នកដើរឆក់ត្រី បានដើរឆក់ពីរថ្ងៃៗ ជាប់គ្នា បន្ទាប់មកពលរដ្ឋគាត់ឃើញរួ​ចប្តឹងទៅសមត្ថកិច្ច​ ដោយមានបញ្ជាពីស្នងការខេត្ត សមត្ថកិច្ច​បានចុះឃាត់ខ្លួនបានម្នាក់ ក្នុងចំណោម៥នាក់ ដែលបានធ្វើសកម្មភាពឆក់ត្រី ខណៈម្នាក់ៗបានត្រី រង្វង់៣kg ទៅ ៥kg ហើយឃើញប៉ូលិសតាមក៏បះនាក់រត់ចោលម៉ូតូ និងឧបករណ៍ឆក់ត្រីតែម្តង។

លោកបន្តថា បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច​បានបញ្ជូនវត្ថុតាង និងមនុស្សឲ្យមករដ្ឋបាលជលផល បញ្ជួនខ្លួនទៅតុលាការ និងស្វែងរកអ្នករត់គេចខ្លួន។ ជនសង្ស័យ​ដែលត្រូវ​បានឃាត់ខ្លួន​មានឈ្មោះ ឆោម ភឿន អាយុ៤៦ឆ្នាំ រស់នៅឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីការពារធនធានជលផល។

ករណីនេះ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣ម៉៤៥នាទី ទាបភ្លឺ នៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ក្នុងស្រុកស៊ីធរណ្ដាល។ ចំពោះវត្ថុតាងរួមមាន ៖   ម៉ូតូចំនួន៥គ្រឿង  អាំងវែរទ័រចំនួន៥គ្រឿង អាគុយ៤០អំពែរ ចំនួន៥គ្រឿង ដងឆក់ភ្ជាប់ខ្សែភ្លើងចំនួន១០ដើម  ខ្សែភ្លើងប្រវែង២៥ម៉ែត្រ កន្ត្រកជ័រដាក់អាគុយស្ពាយ៥កន្ត្រក៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *