ហេតុផលមើលគ្នាយូពេក គូរស្នេហ៍ចំណាស់​សម្រេច​ក្រាបផ្ទឹម​សំពះដូនតានឹងគ្នា​ផ្អើលភូមិ ក្រោយ​មើលចិត្តគ្នាជាយូមកហើយ​

កូនកម្លោះ​កូនក្រមុំ​វ័យចាស់មួយគូរនេះ បាន​សម្រេច​ចិត្ត​ក្រាបផ្ទឹម​សំពះជាប្តីប្រពន្ធនឹងគ្នា​ ក្រោយ​ពីបាន​មើលចិត្ត​ មើលបេះដូងតាំងពីក្មេង​មិនព្រមរៀបការសោះ ព្រោះខ្លាចមិន​ស្មោះត្រង់​ លុះមើលចិត្ត​យូពេក​ដល់វ័យចាស់​ ក៏សម្រេចចិត្ត​យកគ្នា​ជាប្តីប្រពន្ធតែម្តង​ទៅ។

កូនក្រមុំ កូនកំលោះក្រាបផ្ទឹមមុខចាស់ទុំជូនដូនតា ដើម្បីចាប់ដៃសាងគ្រួសារសុភមង្គល បង្កភាពផ្អែមល្ហែមក្នុងពីធី ដែលក្មេងៗសឹងតែមិនអាចធ្វើបានដូច។

បើ​ហ្វេសប៊ុកឈ្មោះ Summer The Trip ដែលបានបង្ហោះរូបភាពគូស្នេហ៍វ័យចំណាស់ច្បាស់គូរពីអតីតខាងលើក៏បានភ្ជាប់សំណេរបែបនេះថា «គូព្រេងមិនព្រាត់ ស្នេហ៍វ័យចំណាស់ ក្មេងៗមិនបានស្មើទេ សុំទោសម្ចាស់រូបទុកជាមុនផង ព្រោះឃើញមានក្តីសុខពេកបានចង់បង្ហោះ»។

ស្រាប់តែរំពេចនោះ ក៏មានបណ្ដាអ្នកលេងសង្គមជាច្រើន បានចូលខមិនផ្ដល់លើកឡើងដោយបញ្ជាក់ថា នេះគ្រាន់តែជាការរៀបការបង្គ្រប់កិច្ច ក្នុងពិធីឡើងផ្ទះថ្មីរបស់ពួកគាត់តែប៉ុណ្ណោះ ខណៈក៏មានការជូនពរជ័យចំពោះអ្នកទាំងពីរនេះជាហូរហែផងដែរ៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *