ក្តៅៗមនោសញ្ចេតនា​ បទចម្រៀង “រងចាំស្នេហ៍បុប្ឆាស្វាយរៀង” របស់លោក​ អឿង រ៉ាវន្ត ចេញ​ហើយ ចាក់ដោត​បេះដូង​យុវវ័យ​ (មានវីដេអូ)

តារាចម្រៀង​ពន្លកថ្មី លោក អឿង រ៉ាវន្ត​ បច្ចុប្បន្នកំពុងរស់នៅក្នុង​ខេត្ត​ស្វាយរៀង ដែលមានទេពកោសល្យ​ផ្នែក​ច្រៀង​បទចម្រៀង​តាំង​តែពីកំណើត នាពេលនេះ​លោក​បាន​ចេញ​នូវ​បទចម្រៀង​ថ្មីចេញពីទឹកដីខេត្ត​ស្វាយរៀង​​ ជាទឹកដី​កំណើត​របស់លោក ដែលត្រៀម​នឹង​ថត​ MV នាពេលឆាប់ៗនេះនៅក្នុង​ខេត្តស្វាយរៀង។

ម្ចាស់​បទ “រងចាំស្នេហ៍​បុប្ឆាស្វាយរៀង” របស់លោក អឿង រ៉ាវន្ត​ តារាចម្រៀង​ទោលមក​ពីខេត្តស្វាយរៀង​ បាន​ថ្លែង​ប្រាប់ថា លោកក៏បាន​ត្រៀម​ចេញ MV បន្តបន្ទប់ទៀត​ ហើយ​លោកក៏ចង់​ច្រៀងនៅក្នុង​ផលិត​កម្មនានា​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ ប្រសិនបើ​គេមើលឃើញនូវសមត្ថភាព​ចម្រៀង​របស់លោក។

បទចម្រៀងមួយបទ​ ដែលមានចំណងជើងថា​ “រងចាំស្នេហ៍បុប្ឆាស្វាយរៀង” របស់​ អឿង រ៉ាវន្ត ឆ្លុះបញ្ចាំងពីការកំសត់​បែបជនបទស្រុកស្រែ និយាយពីនារីម្នាក់​ដែលលោកខំស្រឡាញ់ ហើយ​បាន​បោះបង់រូបលោកចោល។ ហើយ​បទចម្រៀង​នេះ​ក៏បាន​បង្ហាញពីជីវិត​​ស្នេហារពិត​របស់លោកផងដែរ​។ ហើយ​​ MV​ បទនេះគឺមានការចូលរួមតែងដោយសិល្បករជើងចាស់ ហើយ​ក៏មានការច្រៀងសម្តែង​ ដោយ​ លោក​ អឿង រ៉ាវន្ត​​ ផ្ទាល់ផងដែរ។

ដូច្នេះកុំអោយខាតពេល​ ចង់ដឹងថា​ បទថ្មី​ “រងចាំស្នេហ៍បុប្ឆាស្វាយរៀង” នេះ​ ពិរោះចាក់ដោតបេះដូង​ យ៉ាងណា​ សូមទស្សនា​វីដេអូខាងក្រោម៖

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *