លោកជំទាវ ដួង​ វណ្ណា តំណាង​រាស្ត្រ​មណ្ឌលស្វាយ​រៀង​ បានអញ្ជើញ​ប្រគេ​នទានព្រះវស្សា​ និងទេយ្យទាន​ដល់ព្រះសង្ឃ​ក្នុង​វត្ត​ចំនួន​​៣ក្នុងស្រុកកំពង់រោទិ៍

ស្វាយរៀង ៖ នៅថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ២០១៩នេះ លោកជំទាវ​ ដួង វណ្ណា និង​លោកជំទាវ ពៅ​ សុភាព អ្នក​តំណាង​រាស្ត្រ​មណ្ឌលស្វាយរៀង ព្រមទាំង​លោកអភិបាលស្រុក លោក​ប្រធាន​ អនុប្រធាន​ក្រុម​ចុះជួយ​មូលដ្ឋាន​ឃុំ​រាជមន្ទីរ លោកមេឃុំ​ និង​លោកលោកស្រី​ជាច្រើនរូបទៀត បាន​អញ្ជើញ​ប្រគេនទៀន​ព្រះវស្សា និង​ទេយ្យទាន​ ដល់ព្រះសង្ឃ​​ក្នុង​វត្ត​ភ្នំស្រូវ វត្តព្រែក​ក្តី វត្ត​ត្រពាំង​ថ្នា ដែល​ស្ថិតនៅក្នុង​ឃុំរាជមន្ទីរ​ ស្រុកកំពង់រោទិ៍ ខេត្ត​ស្វាយរៀង​។

នាឱកាសនោះដែរ ដួង​ វណ្ណា តំណាង​រាស្ត្រ​មណ្ឌលស្វាយរៀង​ មានប្រសាសន៍លើកឡើងថា ពុទ្ធសាសនិកគ្រប់ៗរូបទូទាំងប្រទេសបាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគ្រប់វត្តអារាម បានដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់៥ពាន់ព្រះវស្សា តាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាតិ។

លោក​ជំទាវ​តំណាងរាស្ត្រ​ ក៏បាន​ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ពីបញ្ហាផ្ទុះនៃជំងឺគ្រុនឈាមតែបច្ចុប្បន្ននេះជំងឺគ្រុនឈាម បានសម្លាប់កុមារ និងមនុស្សចាស់ ជាច្រើននៅក្នុងប្រទេសកម្ពុជា ហេតុនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សម្អាតបរិស្ថាន និងលុបថ្លុក ប្រមូលកប់វត្ថុដែលអាចដល់ទឹកបាន និងត្រូវដាក់ថ្នាំ អាល់ប៊ែត ចូលពាងទឹកការពារកុំអោយកើតមូស ដែលជាដើមចមនៃការកើតជំងឺគ្រុនឈាម។ បន្ថែមពីនោះទៀតលោកជំទាវបានផ្តាំផ្ញើរដល់បងប្អូនពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

​វត្តនីមួយៗទទួលបានទានព្រះវស្សា អង្ករ៥០Kg មី១កេស ទឹកត្រី១យួ ទឹកផ្លែឈើ១កេស ទឹកសុទ្ធ ២កេស តែ ស្ករស​ ប្រេងម៉ាស៊ូត២០លីត្រ ថវិកាក្នុងមួយវត្តចំនួន២០ម៉ឺនរៀល បច្ច័យសម្រាប់ប្រគេនព្រះសង្ឃ​ក្នុង១អង្គ​​ បច្ច័យ​​៨ម៉ឺនរៀល និងបានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ​ រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ដោយឡែកវត្តភ្នំស្រូវលោកជំទាវបានឧបត្ថម្ភបច្ច័យកសាងចំនួន១លានរៀល​៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *