ជួយShare​ផង ! ស្ត្រីម្នាក់​ត្រូវ​ប្តី​តិរិឆ្ឆាន​វ៉ៃ​ឡើង​ទ្រោមខ្លួន បន្ទាប់មក​យកកាំបិត​មក​ឆូត​មុខទៀត ឥឡូវ​កំពុងសង្គ្រោះបន្ទាន់

ភ្នំពេញ​ ៖ នារីម្នាក់​ត្រូវ​បាន​ប្តីចិត្ត​តិរិឆ្ឆាន​បាន​វាយ​ធ្វើបាប​រហូត​ដល់ទ្រោមខ្លួន បន្ទាប់មក​បាន​យកកាំបិត​មក​ឆូត​មុខទៀត បណ្តាលឲ្យរងរបួស​យ៉ាងធ្ងន់ធ្ងរ​កំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​កាល់ម៉ែត​ ប៉ុន្តែ​ដោយ​សារ​ក្រីក្រពេក​ទើបគ្មាន​ប្រាក់ព្យាបាល ហេតុការណ៍បានកើតឡើង​នៅថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

បើតាម​ហ្វេសប៊ុកឈ្មោះ San Prum បានបង្ហោះលើបណ្តាញ​សង្គមហ្វេសប៊ុកថា៖

“អានិតណាស់លោកអឺយនាងត្រូវប្ដីតិរិឆ្ឆានវៃហើយយកកាំបិតឆូតមុខទៀត! មានស្ត្រីម្នាក់ឈ្មោះលីណាត្រូវមានប្តីវ៉ៃ និងយកកាំបិតមកឆូតមុខទៀតរស់នៅផ្ទះជួលទួលសង្កែ មកពេទ្យគ្មានលុយទេព្រោះប្តីប្រមូលយកលុយនិងទូរសព្ឌ័អស់ហើយ ខ្ញុំជួយគាត់បានតែ ៥០០០០ម៉ឺនរៀលប៉ុណ្ណោះ តែលូវគាត់បានទៅកាល់ម៉ែត្រហើយ ព្រោះនៅកាល់ម៉ែត្រមានពេទ្យក្រីក្រសំរាប់ព្យាបាលអ្នកគ្មានលុយ ខ្ញុំជួបគាត់មិញនៅពេទ្យ កេតុមាលា ជួយស៊ែរផងទៅ សង្ឃឹមថាគាត់មានអ្នកជួយ៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *