ល្បីទៀតហើយ ! លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​

សៀមរាប ៖ បន្ទាប់ពីមានការផ្ទុះរឿង​អាស្រូវ​ជាហូហែ​របស់​លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគមន៍​ ពាក់ព័ន្ធ​នឹងការ​យកដីប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុករបស់ខ្លួន រហូត​មានការប្តឹងប្តល់ដល់អង្គភាព​ប្រឆាំង​អំពើររលួយ និង​បានកោះហៅ​ចៅហ្វាយស្រុករូបនេះ​ ដើម្បី​មក​បំភ្លឺដែរ ប៉ុន្តែ​មិន​លោកមិនបាន​មកបំភ្លឺទេ។

បើតាម​ហ្វេសប៊ុកឈ្មោះ San Johnny បាន​បង្ហោះលើបណ្តាញ​សង្គមហ្វេសប៊ុក​បកអាក្រាត​ពីលោក ម៉ក់ ប្រុស ចៅហ្វាយ​ស្រុករូបនេះថា៖  “#ល្បីលោកចៅហ្វាយស្រុកដើរយកដីរាស្ត្រ? លោកចៅហ្វាយស្រុកសូទ្រនិគមន៍ ម៉ក់ ប្រុស រូបរាងល្អឆើត មុខស្រស់សង្ហារ ពោពេញទៅដោយរឿងអាស្រូវជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន(ដីធ្លី) និង ពុករលួយផ្ទៃក្នុងដោយលោកបានដកអតីតឧត្តមក្រុមព្រឹក្សាឃុំចាស់ឈ្មោះលោក ទិត ដន តំឡើងឧត្តមក្រុមព្រឹក្សាឃុំថ្មីឈ្មោះ ង៉ិន មុំ។

ពូមីងបងប្អូនទាំងអស់គ្នាដែលស្ថិតនៅក្នុងស្រុកសូទ្រនិគមន៍ ខេត្តសៀមរាបប្រាកដជាដឹងច្បាស់ហើយ

១.លោក អ៊ុំ ទិត ដនគាត់ហ៊ានមកបំភ្លឺនៅACU

២.លោក ម៉ក់ ប្រុស ជាចៅហ្វាយស្រុកទាំងមូលហេតុអ្វី? មិនហ៊ានមកបំភ្លឺនៅACU? ចាស់បុរាណពោលថា មាសសុទ្ធមិនខ្លាចភ្លើងទេ។

ដោយសារតែរឿងអាស្រូវផ្ទុះនៅក្នុងស្រុកសូទ្រនិគមន៍នេះហើយៗ ខាងអង្គភាពប្រឆាំងអំពើរពុករលួយ ហៅកាត់ថាACUក៍បានកោះហៅលោកពីមុនមួយលើកហើយ លោកមិនបានទៅបង្ហាញខ្លួននោះទេ ថ្មីនេះACUកោះហៅលោកជាថ្មីម្តងទៀតលើកទីពីរហើយ មិនដឹងថាយ៉ាងណានោះទេចាំតាមដានបន្តនៅវគ្គក្រោយ។”

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាព​សារព័ត៌មាន “ឡាយដេលី” រងចាំមើលចំណាត់ការ​របស់អង្គភាព​ប្រឆាំង​អំពើរពុក​រលួយ​នឹងមានវិធានការណ៍យ៉ាងណាខ្លះ​ចំពោះ​រឿង​អាស្រូវ​របស់ចៅស្រុក​សូត្រនិគមន៍រូបនេះ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *