លោកមេឃុំ​ និង​ស្មៀនគោកធ្លកលើកំពូលល្បិច នៅតែបន្ត​អនញ្ញាត​ឲ្យឈ្មួញ​ ណោ ថុង​ ទន្ទ្រាន​យកដីពលរដ្ឋ​ និង​ដីព្រៃរបស់​រដ្ឋ​ ដោយ​ប្រឆាំងដីការ​រក្សាការពារ​របស់​ប្រធានតុលាការ​ខេត្ត​សៀមរាបយ៉ាងគឃ្លើនតែម្តង​

សៀម​រាប ៖ ក្រោយ​ពីមានពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែលរស់នៅ​ក្នុង​មូលដ្ឋាន​ភូមិថ្នល់ និងភូមិ​បឹងធំ​​ ឃុំគោកធ្លកលើ ស្រុកជីក្រែង​​ ប្លឹងទៅប្រធានតុលាការខេត្តសៀមរាប ដើម្បី​សុំ​ដីការ​សម្រេច​ការពារ​បណ្តោះ​អាសន្ន​លើផ្ទៃសរុបចំនួន ៧២៤.៣៤៤ម ដែល​មាន​អាស័យ​ដ្ឋាន​ស្ថិតនៅទីតាំង​ខាងលើនេះ​។

ក្រោយ​ពីមានការស្នើរសុំ​ដីការ​សម្រេ​ច​រក្សាការពារ​របស់​ប្រជាពលរដ្ឋ​រួច​មក​ ប្រធាន​តុលាការសាលាដំបូង​ខេត្ត​សៀម​រាប​ បាន​ចេញ​ដីការ​សម្រេច​រក្សារការពារ​ដីខាងលើនេះ ទៅឲ្យម្ចាស់ដើមវិញ ដោយមិន​ឲ្យមានភាគី​ខាងណា​មួយ​ មកធ្វើការ​រំលោភ​បំពានលើដីនេះ​បន្តទៀតទេ។ ប៉ុន្តែ​អ្វីដែលជាការ​ជាក់ស្តែង​ បែជាមានឈ្មួញឈ្មោះ ណោ ថុង បានមកធ្វើការ​អន្តរាគមន៍​ប្រឆាំង​សាលដីការ​សម្រេចរក្សារ​ការពារ​របស់​ប្រធានតុលាការ​ខេត្តសៀមរាប យ៉ាង​កំរោលតែម្តង ដោយ​សារតែមាន​លោកមេឃុំ ទូច ទ្រី និង​ស្មៀនឈ្មោះ ស៊ិច ជាអ្នក​បើកដៃរ​ឲ្យ​បំពាន​តែម្តង​។

មិនត្រឹមតែប៉ុណ្ណឹងទេ ថ្មីៗនេះ​បែជាលោកមេឃុំ និង​ស្មៀន មាន​ល្បិច​ក្នុងការ​ប្តឹងប្រជាពលរដ្ឋ​ចាប់ដាក់គុកទៀត​ផង ទើបមានការឃាត់ខ្លួន​ប្រជាពលរដ្ឋម្នាក់​ ដែល​មិន​កំពុង​តវ៉ារឿងដីធ្លី។ ទង្វើបែបនេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយខ្លាំង​មែនទែន មិន​គួរណាលោកមេឃុំ និង​ស្មៀន បាន​បណ្តែតបណ្តោយ​ឲ្យក្រុមឈ្មួញ ដែលមាន​បុគ្គល ណោ ថុង​ ធ្វើ​អ្វីបែបបំពាន​ច្បាប់បែបនេះសោះ។

ក្នុងនោះដែរ​មា​នប្រជាពលរដ្ឋចំនួន​៧គ្រួសារ​ ដែលរស់នៅក្នុង​ភូមិថ្នល់ ឃុំគោកធ្លកលើ បាន​ធ្វើការ​ប្តឹងទៅកាន់​មេឃុំ​រូបនេះផងដែរ ដែលបាន​រំលោភ​យកដីរបស់ពួកគាត់ទាំង​កំរោលតែម្តង​ ហាក់ដូចមិនមានការខ្លាចញញើតនឹងផ្លូវច្បាប់ទាល់តែសោះ។ បើទោះបីជាមានដីការ​រក្សាការពារហើយក្តី​ក៏លោកមេឃុំ និង​ស្មៀន​នៅតែបន្តឃុបឃិត​គ្នា​ចង់បាន​ដីពលរដ្ឋ​យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន​ដដែល។

ប្រជាពលរដ្ឋ​សូមធ្វើការសំណូមពរដល់​ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោកអភិបាលស្រុក​ជីក្រែង​ សូមមេត្តា​ពិនិត្យ​ចំពោះ​លោកមេឃុំ និង​ស្មៀន​ខាងលើនេះផង កុំបណ្តែង​បណ្តោយ​ឲ្យធ្វើ​អ្វីតាមអំពើរចិត្តបែបនេះបន្តទៀត ព្រោះប្រជាពលរដ្ឋ​បាន​រងទុក្ខលំបាកច្រើនពេកទៅហើយ​៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *