ក្រោយ​មានការបាក់រលំ​អាគារនៅខេត្តព្រះសីហនុ មាន​តារាល្បី​ៗ​ជាច្រើន​ដួង​បាន​ធ្វើ​រឿងនេះមួយ​ដើម្បីជនរងគ្រោះ

ជារឿង​ដែលគួរ​ឲ្យ​សោក​សង្រេង​ជាទីបំផុត​ ចំពោះ​សោកនាដកម្មនៃការ​រលំបាក់​សំណង់អគារ​មួយ​កន្លែង​ ដែល​ស្ថិតនៅ​ក្រុង​កំពង់សោម​ ខេត្តព្រះសីហនុ កាលពីថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​ និង​រងរបួស​អស់ជាច្រើន​នាក់​។

បច្ចុប្បន្ន​នេះ​ក្រុម​អ្នកជួយសង្គ្រោះ​កំពុង​តែមានការ​ជួយ​សង្គ្រោះ​យ៉ាង​ខ្លាំង​ក្លារបំផុត ដើម្បី​ធ្វើការ​ស្វែង​រក​ជនរងគ្រោះ​យ៉ាង​យកចិត្តទុកដាក់ជាទីបំផុត​ ដែល​មាន​មនុស្ស​ចំនួន​ដ៏ច្រើន​កំពុង​ជាប់ក្នុងគំនរបាក់​បែក​។ បើតាម​អាជ្ញាធរ​បាន​បញ្ជាក់ថា ​សំណង់​អាគារ​នេះ ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង​​សំណង់ចុះ​ហាមឃាត់​ចំនួន២​ដង​រួច​មក​ហើយ ប៉ុន្តែ​ម្ចាស់ដែល​ជា​ជនជាតិ​ចិន​មិន​ព្រម​ស្តាប់ ហើយ​នៅ​តែ​បន្ត​សាងសង់ដោយ​ចិត្ត​ឯង ទើប​ខាងក្រសួង​មិន​ដឹង​គួរ​ធ្វើ​យ៉ាង​ណា។

បើតាម​ប្រភពពីសមត្ថកិច្ច​ បាន​ថ្លែង​ប្រាប់ថា ម្ចាស់សំណង់​ខាងលើនេះមានឈ្មោះ ជិន​ គ័ង បាន​​សាងសង់​អគារ​នេះ​លើ​ផ្ទៃដី៥៨៣​ម៉ែត្រក្រឡា សាងសង់ដោយ​ការ​ប្រើ​ឆ្អឹង​ដែក​។ ក្រោយ​កើតហេតុ​ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធការសាងសង់ យកទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្តចាត់ការតាមនីតិវិធីច្បាប់។ ចំណែក​ឯសាច់ញាតិបានអុជធូប សែនព្រេនដើម្បីហៅព្រលឹងទៅផ្ទះធ្វើពិធីបុណ្យដែរ។ ជាមួយនិងភាពទុក្ខសោកទាំងនេះ ក៏បានរំជួលចិត្តដល់បណ្តាអ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលរួមរំលែកទុក្ខដល់គ្រួសារស ពដែលត្រូវបានបាត់បង់សមាជិកគ្រួសារត្រឹមរយៈពេលដ៏ខ្លី និងនឹកស្មានមិនដល់។

នៅក្នុងនោះដែរក៏ឃើញមានតារាជាច្រើនរូប បាននាំគ្នាចូលរួមរំលែកទុក្ខ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមផងដែរ។ ដោយពួកគេបានធ្វើការភ្ជាប់ជាមួយនឹងពាក្យពេចន៍ផ្សេងៗគ្នាយ៉ាងគួរឲ្យសង្វេគបំផុត ស្របពេលដែលកម្លាំងជំនាញ កំពុងតែធ្វើប្រតិបត្តិការសង្រ្គោះយ៉ាងមមាញឹក​ខ្លាំង​បំផុត​៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *