រថយន្ត​ដឹកឈើកែច្នៃច្រើន​ពេកបណ្តាល​ឲ្យក្រឡាប់​ បម្រុង​ឆ្លង​ដែន​ទៅលក់នៅវៀតណាម​ ត្រូវបាន​មន្ត្រីជំនាញបង្ក្រាប

ក្រចេះ ៖ រថយន្តកែច្នៃមួយគ្រឿង​បាន​ដឹកឈើ​ បម្រុង​យកទៅលក់នៅប្រទេស​វៀតណាម ប៉ុន្តែ​ដោយ​សារ​ផ្ទុក​ធ្ងន់ពេក​ទើបបណ្តាល​ឲ្យក្រឡាប់​ផ្ងាជើង ចេញ​មក​ជាឈើ​យ៉ាង​ច្រើនតែម្តង ត្រូវ​បាន​ជំនាញ​រដ្ឋបាលព្រៃឈើ​ធ្វើការ​បង្ក្រាប​បានភ្លាមៗតែម្តង ហេតុការណ៍នេះបានកើតឡើង​​​កាលពីព្រឹកថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់​ចំណុច​ភូមិ​ចរចារ ឃុំក្រញ៉ូង​សែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពនៅកន្លែង​កើតហេតុ បាន​ឲ្យដឹងថា រថយន្ដកែច្នៃដឹកឈើមួយគ្រឿងនោះដឹកឈើចេញពីក្រុមហ៊ុនឡាយប្រហស្បត៍ ដែលមានទីតាំងនៅឃុំគ្រញូងសែនជ័យ ស្រុកស្នួល ដឹកឈើបម្រងទៅប្រទេវៀតណាម តែមិនទាន់ដល់យគោលដៅត្រក្រឡាប់ចេញឈើមកក្រៅត្រូវជំនាញធ្វើការរឹបអុសយក។

ប្រភពព័ត៌មានដដែលបានបន្តថា រថយន្ដកែច្នៃដឹកឈើ ចេញពីក្រុមហ៊ុន ឡាយប្រហស្បត៍ចំនួន៤គ្រឿង ទៅប្រទេសវៀតណាម តែទៅបានដោយរលូនចំនួន៣គ្រឿង នៅមួយគ្រឿងក្រឡាប់ត្រូវបានធ្វើការបង្រ្កាប។

ពាក់ព័ន្ធនឹងករណីនេះលោក មី ធារិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល បានឱ្យដឹងថា ឈើទាំងនោះជាឈើក្រហម ប្រភេទលេខ២ អាជាគ្រឿង ត្រូវបានកម្លាំងរបស់លោកប្រមូលយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ប៉ុន្តែតែលោកមិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់ឈើនោះទេ ព្រោះបន្ទាប់ពីកទៅដល់កន្លែងកើតហេតុ អ្នកបើកបរបានរត់គេចបាត់ទៅហើយ បន្សល់ទុកតែឈើតែប៉ុណ្ណោះ៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *