គណៈបញ្ជាការ​ខេត្ត​កំពង់ចាម ដក​តំណែង​មេប៉ុស្តិ៍​ឃុំ​ពាម​ប្រធ្នោះ ក្រោយ​ប្រឆាំ​ងបញ្ជា​រដ្ឋាភិបាល​មិន​ឲ្យពលរដ្ឋ​ហូបនំបញ្ចុក​

កំពង់ចាម ៖ ក្រោយពីមានការបែកធ្លាយ​​លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល​ឃុំពាម​ប្រធ្នោះ ខេត្តកំពង់ចាម ដែលបាន​រារាំង​ប្រជាពលរដ្ឋ​ក្នុងការហូប​នំបញ្ចុក​ បើចង់ហូប​ទាល់តែសុំច្បាប់សិន ទង្វើនេះ​ធ្វើឡើង​ផ្ទុយ​នឹង​រាជរដ្ឋាភិបាល​ដែលបាន​ឲ្យប្រជាពលរដ្ឋ​ហូបនំបញ្ចុក​ ដើម្បី​សាមគ្គីភាពគ្នា រវាងថ្នាក់ដឹកនាំ និង​ប្រជាជន ប្រជាជន និងប្រជាជន​។

បន្ទាប់ពីឃើញ​វីដេអូ​បង្ហោះ​តាមហ្វេសប៊ុកដូច្នេះ​ ឯកឧត្តម​ គួច ចំរើន អភិបាលខេត្តកំពង់ចាម​ បាន​បង្ហោះលើបណ្តាញ​សង្គមហ្វេសប៊ុកនៅថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២០១៩នេះថា៖ «ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក។ គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត»។

ក្រៅពីបង្ហាញសារអំពីការដកតួនាទីមេប៉ុស្តិ៍ខាងលើ ឯកឧត្តម​អភិបាលខេត្ត បានអញ្ជើញបងប្អូនប្រជាជន អញ្ជើញហូប នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ នៅថ្ងៃអាទិត្យខាងមុខនេះ និងថ្ងៃបន្តបន្តាប់ទៀត៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *