ទោះបីមានគំនាប​ពាណិជ្ជកម្មពី​សហរដ្ឋអាមេរិកក្តី ក៏​ក្រុម​ហ៊ុន​Smart Phone Huawai នៅតែបន្តរឹងមាំដដែល​

ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ Huawei​ គឺ​នៅតែ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ឆ្លាតវៃ​ធំ​លំដាប់​ទីពីរ​នៅ​លើ​ពិភពលោក​។ នេះបើ​យោង​តាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ Gartner​។

ការស្រាវជ្រាវ​នេះ​បាន​បង្ហាញថា​ ក្រុមហ៊ុន​ Huawei​ លក់​ទូរស័ព្ទ​ឆ្លាតវៃ​បាន​ចំនួន​៥៨,៤​លាន​គ្រឿងក្នុង​រយៈពេល​៣ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ខណៈដែលក្រុមហ៊ុន​ Samsung​ នៅតែ​ឈានមុខ​គេ​ក្នុង​ការ​លក់ទូរស័ព្ទ​ឆ្លាតវៃ​ទូទាំង​ពិភពលោក​ដែល​គ្រប់គ្រង​ចំណែក​ទីផ្សារ​បាន​១៩,២% ​នៅក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​ ២០១៩​។

ក្រុមហ៊ុន​ Apple​ និង​ក្រុមហ៊ុន​ផលិត​ឆ្លាតវៃ​របស់​ប្រទេស​ចិន​គឺ​ក្រុមហ៊ុន​ OPPO​ និង​ក្រុមហ៊ុន​ Vivo​ ក៏​ស្ថិត​ចំណោម​ក្រុមហ៊ុន​ទូរស័ព្ទ​ឆ្លាតវៃ​ចំនួន​៥លើ​ពិភពលោក​។ ប៉ុន្តែ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក ​និង​ចិន បាន​រីក​រាលដាល​នៅ​ខែ​នេះ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) បាន​ចុះ​ក្នុង​បញ្ជីខ្មៅ​ក្រុមហ៊ុន​ Huawei​ ហើយ​បាន​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​មិន​ឱ្យធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​នេះ​។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួន​បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ទៅ​នឹង​ “ការ​កាត់ទោស​ប្រហារជីវិត”​ សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ ​ដែល​មានមូលដ្ឋាន​នៅ​ទីក្រុង​ Shenzhen​ និង​ការ​លក់​ទូរស័ព្ទ​ឆ្លាតវៃ​នឹង​ប្រាកដជា​ប៉ះពាល់​ជាក់​ជាមិនខាន​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​។

ការ​ហាមប្រាម​របស់​អាមេរិក​នឹង​កាត់​ផ្តាច់​ចង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នេះ ​ពី​អ្នកផ្គត់ផ្គង់​គ្រឿងបន្លាស់​សំខាន់​ៗ​របស់​សហរដ្ឋអាមេរិក​ និង​បច្ចេកវិជ្ជា​បច្ចេកវិទ្យា​ដែល​ប្រើ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ និង​ស្មា​តហ្វូ​នដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​5G​។

ជិត​២០​%​ នៃ​សមាសធាតុ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ Huawei​ គឺ​មក​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ Qualcomm​ ក្រុមហ៊ុន​ Intel​ និង​ Micron​ Technology​ ដែល​ផ្តល់​នូវ​ microchips​ ដែល​បាន​ប្រើ​នៅក្នុង​បច្ចេកវិទ្យា​ 5G​ និង​ម៉ូឌឹម​៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *