ឧកញ៉ា ទៀ វិចិត្រ ៖ កំលាំងចិត្តនៅពីក្រោយក្តីសង្ឈឹមនៅពីមុខហ៊ានឫមិនហ៊ានគឺនៅត្រង់ចិត្តតែប៉ុណ្ណោះ

មនុស្សយើងម្នាក់ៗតែងតែមានក្តីប្រាថ្នា និងក្តីសង្ឃឹមសម្រាប់ជីវិត​ទោះបីជាគេស្ថិតនៅក្នុងកាលះទេសះណាក៏ដោយ ប៉ុន្តែ​ក្តី​ស្រម៉ៃ និងក្តីសង្ឃឹមទាំងនោះគឺទាមទារ ការគាំទ្ររពីកំលាំងចិត្តរបស់អ្នក។ ដូច្នេះហើយ​កំលាំងចិត្ត គឺពិតជា​សំខាន់​ណាស់សម្រាប់មនុស្ស ដើម្បីអាចក្រោកឈរឡើង និងឈានជំហ៊ានដើរទៅរកភាពជោគជ័យបាន។

ប្រសិនបើអ្នកមានទឹកចិត្តមោះមុត និងមានទឹកចិត្តអំណតតស៊ូខ្ពស់នោះអ្នកប្រាកដជាទទួលបានក្តីសង្ឃឹមមួយដ៏កក់ក្តៅ និង​ជោគ​ជ័យមួយដ៏ត្រចះត្រចង់ជាក់ជាមិនខាន។ បើតាមប្រសាសន៍របស់លោក ឧកញ៉ា ទៀ វិចិត្រ បានលើកឡើងថា “កំលាំងចិត្តនៅពីក្រោយ ក្តីសង្ឈឹមនៅពីមុខ ហ៊ានឫមិនហ៊ានគឺនៅត្រង់ចិត្តតែប៉ុណ្ណោះ”។

ជាការពិតជាក់ស្តែងដោយមិនអាចប្រកែកបាន ក្តីសង្ឃឹម និងជោគជ័យរបស់មនុស្សយើងម្នាក់ៗ គឺអ្នកណាក៏អាចទទួល​បាន​ដែរ​ ប៉ុន្តែទាមទារអោយបុគ្គលនោះត្រូវតែមានចិត្តតស៊ូ និងឆន្ទះមោះមុតបំផុត ក្នុងការពុះពារឆ្លងនូវ​ឧបសគ្គ​ទាំង​ឡាយ ដែលនិងអាចកើតមានឡើងនូវពេលខាងមុខ។ ប៉ុន្តែប្រសិនបើចិត្តរបស់អ្នកក្លាហាន និងឆន្ទះរបស់​អ្នកមោះ​មុត​នោះ មិនថាមានរឿងអ្វីកើតឡើង ឬក៏មានបញ្ហាអ្វីនោះទេ អ្នកនៅតែអាចបោះជំហ៊ានឈានជើងទៅខាងមុខជានិច្ច ដោយ​មិនមានអារមុ្មណ៍ខ្លាច ឬញញើតនូវអ្វីមួយឡើយ។

ហើយនូវពេលដែលក្នុងខ្លួនអ្នកពោពេញដោយថាមពលផ្លូវចិត្តនោះ អ្នកនិងក្លាយជាមនុស្សម្នាក់ដែល មើលទៅការងារ និង​ភារកិច្ចចំពោះមុខក្នុងផ្លូវវិជ្ជមានទាំងអស់ គឺមានន័យថាអ្នកអាចធ្វើអ្វីៗ បានគ្រប់យ៉ាងដោយមិនមានការ​នឿយហត់​នោះ​ឡើយ។ ដូច្នេះហើយអ្នកត្រូវតែចេះក៏សាងកំលាំងចិត្តដល់ខ្លួនឯង អោយបានច្រើន និងខិតខំពង្រឹងសុខភាពផ្លូវចិត្ត​របស់អ្នកអោយ​បានល្អ និងរឹងមាំ សម្រាប់ជាថាមពលដល់អ្នកក្នុងការឈានទៅរកភាពជោគជ័យក្នុងថ្ងៃអនាគត។

ហើយអ្នកត្រូវចាំថា កំលាំងកាយ និងកំលាំងចិត្ត គឺអ្នកត្រូវតែមានដោយមិនអាចខ្វះមួយណាបានឡើយ ហើយថាមពល​ទាំង២​​នេះត្រូវតែដើរទន្ទឹមគ្នាជានិច្ច ប្រសិនបើខ្វះថាមពលណាមួយអ្នកនិងមិនអាចទៅដល់គោលដៅបានឡើយ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *