តោះ​ស្វែង​យល់ពីមហាសេដ្ឋី​ចំនួន​២រូប​ ដែល​បោះទុន​រាប់លានដុល្លារ​ទៅលើអាជីវកម្ម​ដែលមាន​ហ្វេ្រនឆាយ​

មហាសេដ្ឋីគ្រាក់ៗ២រូបហើយ  បានឈានជើងចូលវិនិយោគជាមួយអាជីវកម្មហ្រ្វេនឆាយ ខណៈសេដ្ឋីពាន់លានមួយចំនួនក្លាយម្ចាស់យីហោរាប់ពាន់ រាប់ម៉ឺនសាខាដោយចាប់ផ្តើមពីបាតដៃទទេតែប៉ុណ្ណោះ។ បុរសស្តុកស្តម្ភ២រូបនេះរួមមាន មហាសេដ្ឋីកំពូលវិនិយោគ Warrant Buffet និងម្ចាស់ក្រុមហ៊ុនយក្សចិនអាលីបាបា របស់មហាសេដ្ឋីជេក ម៉ា។

មហាសេដ្ឋី Warrant Buffet ត្រូវបានគេដឹងថា បានបញ្ជាឲ្យក្រុមហ៊ុន Berkshire Hathaway Inc ទិញយកក្រុមហ៊ុន International Dairy Queen Inc ក្នុងតម្លៃ៥៨៥លានដុល្លារអាមេរិក ដោយដាក់បន្ថែមនូវការ៉េម និងហាំប៊ឺហ្គឺ ផ្សារភ្ជាប់ទៅនឹងសេវាកម្មនានារបស់ក្រុមហ៊ុនផ្សេងទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនវិនិយោគដ៏មាន​ឥទ្ធិពលនេះ។

ចំណែក អាលីបាបារបស់ចិន បានក្រសោបឱកាសមាសពេលដែល យីហោហ្រ្វេនឆាយកាហ្វេលេខមួយស្តាបាកប្រកាសចូលវាយលុកទីផ្សារកាហ្វេនៅចិន ដោយយីហោកាហ្វេមួយនេះធ្វើការជាមួយ Ele.me ជាក្រុមហ៊ុនដឹកអាហារដែលមានតម្លៃ៩.៥ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Alibaba ដើម្បីអនុញ្ញាតឱ្យអតិថិជនបញ្ជាទិញ និងទទួលកាហ្វេដោយមិនចាំបាច់ទៅហាង។

មានន័យថា ជេក ម៉ា បានប្រើប្រាស់ក្រុមហ៊ុនតម្លៃពាន់លានដុល្លាររបស់ខ្លួនមួយឲ្យទៅគ្រប់គ្រងការលក់របស់ស្តាបាក​ទូទាំងប្រទេសចិនតែម្តង ដោយសារតែក្រុមហ៊ុនទាំងពីរយល់ដូចគ្នាទីផ្សារកាហ្វេនៅចិន គឺផ្តោតទៅលើការកុម្ម៉ង់តាមAPP និងសេវាកម្មដឹកជញ្ជូន ជាជាងពង្រីកហាងឲ្យធំ ពីព្រោះទម្លាប់ជនជាតិចិនភាគច្រើនមិនសូវមានពេលទំនេរអង្គុយលេងឡើយ។

គួរជម្រាប ថានៅមានមហាសេដ្ឋីល្បីៗជាច្រើនទៀត ដែលមិនមែនជាម្ចាស់យីហោតែបានចាយលុយខ្ទង់លាន រហូតដល់ពាន់លានទៅវិនិយោគជាមួយហ្រ្វេនឆាយ ដូចជាសេដ្ឋីលេខមួយថៃ លោក Dhanin Chearavanont  ជាដើម គាត់បានវិនិយោគជាមួយ7-ELEVEN ដែលមកទល់នឹងពេលនេះក្រុមហ៊ុនCP របស់គាត់មានទ្រព្យមិនក្រោម១៦ពាន់លានដុល្លារអាមេរិកនោះទេ៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *