កម្លាំង​ចម្រុះអាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​ ធ្វើការ​រឹបអូស​ភ្លុក​ដំរី​បានជាង​៣តោនពីក្រុមឈ្មួញ​ខុសច្បាប់នឹង​យកដុតកំទេច​

ម៉ាឡេស៊ី ៖ អាជ្ញាធរម៉ាឡេស៊ីបានចេញប្រតិបត្តិការ ធ្វើការដុតកំទេចភ្លុកដំរីចំនួនជាង៣តោន ដែលបានរឹបអូសមកពីឈ្មួញរកស៊ីជួញដូរខុសច្បាប់ក្នុងតំបន់។

លោក Xavier Jayakumar រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែនដីទឹក និងធនធានធម្មជាតិ បាននិយាយថា «ភ្លុកដំរី ដែលបានរឹបអូស មកពីគ្រប់តំបន់ សរុបទាំងអស់ មានចំនួន៣,៩២តោន ដែលមានតម្លៃប្រហែលនឹង៣,២លានដុល្លារអាមេរិក។ ហើយភ្លុកទាំងអស់ ដែលអាជ្ញាធរបានរឹបអូស នឹងត្រូវបានធ្វើការដុតកំទេចចោលទាំងអស់»។

ការហាត់ឃាត់លើភ្លុកដំរី នៅអាមេរិក បានចូលជាធរមាន កាលពីថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០១៦។ ប្រទេសចិនបានអនុវត្តការហាមឃាត់ពាណិជ្ជកម្មភ្លុកដំរីកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ច្បាប់ហាមឃាត់នៃការជួញដូរភ្លុកក្នុងស្រុកខុសច្បាប់ នៅប្រទេសអង់គ្លេស ត្រូវបានអនុម័តនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។ ការជួញដូរភ្លុកដំរីក្នុងប្រទេសក៏ត្រូវបានហាមឃាត់ នៅក្នុងបណ្តា​ប្រទេសអាហ្វ្រិកមួយចំនួនផងដែរ៕

Author: LIVE DAILY

Leave a Reply

Your email address will not be published. Required fields are marked *