សាហាវឃោឃៅណាស់ ! ស្ត្រីម្នាក់​ត្រូវ​ប្តី​អា.កនឹង​ឆក់ខ្សែភ្លើង​សម្លាប់​ចោល រួច​ហើយ​ប្តី​បាន​ចង.ក​សម្លាប់​ខ្លួ​នឯង​តាមក្រោយ​

ភ្នំពេញ ៖ មានករណីបង្កឲ្យមានភ្ញាក់ផ្អើល នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ដោយបុរសជាប្តីបានអារ.កសម្លាប់ប្រពន្ធរបស់ខ្លួន ហើយបានរត់ទៅចង.កសម្លាប់ខ្លួន តាមក្រោយ ដែលស្ថិតនៅក្នុងផ្ទះល្វែង មួយកន្លែង ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបន្សល់ទុកកូនស្រីអាយុ៣ឆ្នាំម្នាក់។

បើតាម​ប្រភព​ពីកន្លែងកើតហេតុ បានបញ្ជាក់ថា នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងចុះទៅទីតាំងកើ​តហេតុ ដើម្បីធ្វើការស្រាវជ្រាវ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។

លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបន្ថែមថា ស្ដ្រីរងគ្រោះដែលត្រូវប្ដីអារកសម្លាប់ បម្រើការងារនៅធនាគារ ABA ហើយបុរសជាប្ដីបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង។

លោកអធិការបញ្ជាក់ទៀតថា មូលហេតុជំហ៊ានដំបូងដោយយោងតាមការសាកសួរទៅកាន់សាច់ញាតិ គឺគ្រួសារលើនេះតែងតែឈ្លោះគ្នាជារឿយៗ ហើយរហូតដល់ប្រពន្ធសុំលែងលះ ទើបកើតមានករណីនេះតែម្ដង។

អ្វីដែលគួរឲ្យសោកសង្រែងនោះ បន្ទាប់ពីការស្លាប់របស់ពួកគេទាំង២នាក់ គឺបានបន្សល់ទុកកូនស្រីអាយុ៣ឆ្នាំម្នាក់ឲ្យនៅកំព្រា និងមិនដឹងថាឪពុកម្ដាយស្លាប់នោះទេ៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *