ឪពុកលោតចុះពីអគារតុលាការជាន់ទី៨ ក្រោយលឺថាកូនខ្លួនឯងត្រូវជាប់គុកមួយជីវិត!

បាងកក ៖ បុរសម្នាក់បានសម្រេចចិត្តលោតចុះពីជាន់ទី៨ នៃអគារតុលាការថៃភ្លាមៗ បន្ទាប់ពីបានស្តាប់លឺ សាលក្រមតុលាការឧក្រិដ្ឋកម្មថៃ សម្រេចផ្តន្ទាទោសកូនរបស់លោក ដាក់ពន្ធនាគារ អស់មួយជីវិតពាក់ព័ន្ធករណីឃាតកម្ម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃបាងកកប៉ុស្តិ៍ នាល្ងាចថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។

បុរសខាងលើនេះមានឈ្មោះថា អាកខារ៉ាដេត គ្រឿណាក់ (Akkaradet Krueanak) បានមកអង្គុយស្តាប់សាលក្រមរបស់តុលាការ ដែលបានប្រកាសចេញនៅថ្ងៃពុធ នេះតែម្តង ហើយជាសំណាងល្អដែលលោកមិនបានបាត់បង់ជីវិតនោះឡើយ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំង និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពេទ្យរាជាវិថី (Rajavithi) នៅក្នុងទីក្រុងបាងកក។

គួរបញ្ជាក់ថា កូនប្រុសរបស់លោក អាកខារ៉ាដេត ដែលមានឈ្មោះថា ផាត់តាផុង (Pattarpong) ត្រូវបានតុលាការឧក្រិដ្ឋកម្មថៃរកឃើញថា បានសម្លាប់មនុស្សម្នាក់កាលពី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅក្នុងមន្ទីរពេទ្យ Rajavithi តែម្តង ដែលកាលណោះ Pattarpong គឺជាអ្នកបម្រើការងារក្នុងមណ្ឌលគាំពារទារក ខណៈជនរងគ្រោះ ដែលត្រូវបានគេសម្លាប់ គឺជាសន្តិសុខ។ ក្រោយកើតហេតុ រយៈពេលពីរថ្ងៃរូបគេ ក៏បានប្រគល់ខ្លួនឲ្យសមត្ថកិច្ចនៅក្នុងខេត្តអាយុធ្យា៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *